CamNews

លោក ខៀវ កាញារីទ្ធ ៖ កម្ពុជាមានមោទនភាព ដែលឥណ្ឌា ចម្លងប្រាសាទអង្គរវត្តខ្មែរ

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងឲ្យដឹងថា កម្ពុជាមានមោទនភាព ដែលប្រទេស ឥណ្ឌាជាប្រទេសធំមួយក្នុងពិភពលោក ហើយមានប្រជាជនរាប់ពាន់លាននាក់ បែរជាមកចម្លងយកស្នាដៃរបស់បុព្វ បុរសខ្មែរ ក្នុងការកសាងប្រាសាទអង្គរវត្ត ទៅធ្វើបា្រសាទឲ្យដូចគ្នានឹងអង្គរវត្តនៅប្រទេសខ្លួន ។

ការសម្តែងមោទនភាព របស់លោករដ្ឋមន្រ្តីព័ត៌មាន ធ្វើឡើងស្របពេលដែលតំណាងយូណេស្កូ ប្រចាំកម្ពុជាលោកស្រី អានឡឺម៉េស្រ្ត បានបញ្ចេញទស្សនៈផ្ទាល់ខ្លួន កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ថា លោកស្រីសប្បាយចិត្ត ដែល ឃើញឥណ្ឌាមានបំណងកសាងប្រាសាទ ឲ្យដូចទៅនឹងប្រាសាទអង្គរវត្តរបស់ខ្មែរ ។

លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានមានប្រសាសន៍ បន្ទាប់ពីបញ្ចប់ពិធីបែងចែកក្រុមតន្ត្រី មហោស្រពតន្ត្រី ចម្រៀង សម័យថ្នាក់ជាតិ សម្រាប់ឆ្នាំ ២០១៥ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០១៥ថា ទោះបីជាយ៉ាងណាក៏ដោយ កម្ពុជាមិន ចង់ឲ្យឥណ្ឌាកសាងប្រាសាទចម្លង ពីប្រាសាទអង្គរវត្តរបស់ខ្មែរឡើយ ប៉ុន្តែ កម្ពុជាមានមោទភាពក្រៃលែង ដែល បច្ចុប្បន្ននេះ ជាសម័យបច្ចេកវិទ្យាទំនើប តែឥណ្ឌាបែរមកជាចម្លងយកស្នាដៃរបស់ដូនតាខ្មែរទៅវិញ ។

លោកបញ្ជាក់ថា « និយាយរួមយើងមិនចង់ឲ្យមានជាលក្ខណៈចម្លង ទោះបីជាកែតិចតួចក្តី ប៉ុន្តែ រចនាបថនៅដដែល ។ យើងមានមោទនភាពហើយដែលគេមកលួចចម្លង។ឥណ្ឌាជាប្រទេសធំ មានប្រជាជនរាប់ពាន់លាននាក់ប៉ុន្តែឥណ្ឌា មិនអាចធ្វើបានតាំងពីដើម ពីកន្លែងសម្រាប់បូជាឲ្យធំដូចខ្មែរបាន នេះបញ្ជាក់ថា ដូនតាយើងមានលក្ខណៈអស្ចារ្យ ណាស់ »។

ឆ្លើយតបទៅនឹងសំណួរ អ្នកសារព័ត៌មានថា ហេតុអ្វីបានជាខ្មែរទើបតែផ្ទុះការតវ៉ា ខណៈឥណ្ឌាបានប្រកាស ពីគម្រោង ធ្វើបា្រសាទឲ្យដូចប្រាសាទអង្គរវត្ត ? លោក ខៀវ កាញារីទ្ធ បានលើកឡើងថា ពីមុនឥណ្ឌាគ្រាន់តែមានគម្រោង ប៉ុន្តែ បច្ចុប្បន្នឥណ្ឌាបានប្រកាសធ្វើ ទើបខ្មែរផ្ញើលិខិតកំណត់ទូត តវ៉ាជាផ្លូវការទៅឥណ្ឌាតែម្តង ។

ក្នុងកំណត់ទូតតវ៉ា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការសាងសង់ ចម្លងតាមប្រាសាទអង្គរវត្ត ខ្មែរ ដើម្បីផលប្រយោជន៍ពាណិជ្ជកម្មនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ដល់សម្បត្តិបេតិកភ័ណ្ឌពិភពលោក ដែល មានតម្លៃមនុស្សជាតិលេចធ្លោជាសកល ។ ជាងនេះទៀត ប្រាសាទអង្គរវត្តជានិមិត្តរូប ដែលមាននៅក្នុងទង់ជាតិកម្ពុជា ជាច្រើនសតវត្សរ៍មកហើយ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល