បុរសម្នាក់ឈ្មោះ Pai អាយុ ៣២ឆ្នាំនៅ Indonesia ត្រូវបានក្រពើខាំគូថ ខណៈដែលបុរសនេះ
កំពុងធ្វើដំណើរទៅកាន់កន្លែងបទជើង នៅក្បែរទន្លេមួយលើកោះ Borneo ប្រទេស Malaysia។

ហេតុការណ៍វាយប្រហាររបស់ក្រពើនេះ បានកើតឡើង នៅពេលដែលបុរសឈ្មោះ Pai នេះ
បានទៅកាន់កន្លែងបទជើងមួយនៅក្បែរទន្លេ បើទោះជាបានដឹងថា ទន្លេនេះសម្បូរដោយសត្វ
ក្រពើ។

ជនរងគ្រោះនេះ បាននិយាយថា ៖ "ពេលនោះខ្ញុំកំពុងអង្គុយ បន្ទាប់ពីបានបទជើងធំរួច ក៏ស្រាប
តែមានក្រពើធំមួយក្បាល មានប្រវែងប្រហែល ២ម៉ែត្រ ខាំចំគូថខាងស្ដាំរបស់ខ្ញុំ"។

បុរសនេះបន្ដថា បើទោះជាមានការឈឺចាប់យ៉ាងខ្លាំង ប៉ុន្ដែគាត់នៅតែព្យាយាមវាយទៅលើភ្នែក
របស់សត្វក្រពើនោះ និងស្រែកអោយគេជួយ។

សំណាងល្អ ក្រពើនោះក៏បានចាកចេញទៅ បន្ទាប់ពីត្រូវបានបុរសនេះវាយចំភ្នែក។ ក្រោយមក
ជនរងគ្រោះក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលរបួស៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ news