ព័ត៌មានអន្តរជាតិ ៖ ជាលទ្ធផល ជនជាតិអាល្លឺម៉ង់ ពីររូបដែលត្រូវបានចាប់ជម្រិតដោយក្រុម សកម្មប្រយុទ្ធ អ៊ីស្លាមជ្រុលនិយម នៅក្នុងប្រទេស ហ្វីលីពីន កាលពីពេលកន្លងទៅនោះ បានវិលត្រលប់មកដល់ស្ថានទូត របស់ពួកគេវិញហើយ នៅឯទីក្រុង ម៉ានីលនេះបើយោងតាមសម្តីមន្រ្តីផ្លូវការគូសបញ្ជាក់កាលពីចុងសប្តាហ៍ ថ្ងៃសៅរ៍កន្លងទៅនេះ បន្ទាប់ពីពួកគេបានទទួលរងនូវទុក្ខទោម្នេញ រយៈពេល ប្រមាណជា ង ៦ ខែ ក្នុងការ គម្រាមគំហែង កាប់សម្លាប់យ៉ាងសាហាវ អាចនឹងមានការកាត់ក្បាលជាដើម ។

ប្រភពពីមន្រ្តីផ្លូវការ គូសបញ្ជាក់បន្តអោយដឹងថា យន្តហោះឯកជនមួយគ្រឿង បានធ្វើការហោះហើរ ដោយ បានដឹក បុរសវ័យចំណាស់ លោក Stefan Okonek វ័យ ជាង ៧០ ឆ្នាំ និង ភរិយារ បស់លោក លោកស្រី Henrike Dielen មានវ័យជាង ៥០ ឆ្នាំ ត្រលប់ទៅកាន់ ទីក្រុងម៉ានីលវិញដោយធ្វើដំណើរចាកចេញពី ទីក្រុង Zamboanga បន្ទាប់ពីក្រុមសកម្មប្រយុទ្ធ អ៊ីស្លាមជ្រុល Abu Sayyaf បានដោះលែងពួកគាត់ កាល ពីល្ងាច ថ្ងៃសុក្រកន្លងទៅនេះ ។

លោក Herminio Coloma អ្នកនាំពាក្យអោយ លោក ប្រធានាធិបតី ប្រទេស ហ្វី លី ពីន លោក Benigno Aquino បានគួសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួម អោយដឹងថា ជាមួយនឹងបរិបទចុង ក្រោ យនេះ នៃ ការដោះលែង ចំណាប់ខ្មាំង ជនជាតិអាល្លឺម៉ង់ទាំងពីររូបនេះ ក្រុមកងកម្លាំង នឹងបន្តប្រឹងប្រែងអោយអស់ ពី លទ្ធភាព ជាបន្តទៅទៀត ក្នុងការទប់ស្កាត់ នូវបទឧក្រិដ្ឋផ្សេងៗ អោយខានតែបាន ។

ទាំងយោធាហ្វីលីន និង ក្រសួងការបរទេស អាល្លឺម៉ង បានគូសបញ្ជាក់អោយដឹងថា ចំណាប់ខ្មាំង ពិតជា បានមកដល់ ស្ថានទូតវិញហើយ ខណៈពួកគេពិតជាមិនធ្លាក់នៅក្នុងដៃ ក្រុម សកម្មប្រយុទ្ធទៀតនោះទេ ពោល ខណៈនេះ ពួកគេត្រូវបានគាំពារ និងមើលថែទាំ ដោយ ស្ថាន ទូតផ្ទាល់តែម្តង មិនត្រឹមតែប៉ុណ្ណោះ យើងខ្ញុំ សូមធ្វើការថ្លែងអំណរ អរគុណ ដល់រដ្ឋាភិបាល ប្រទេស ហ្វីលីពីន ក្នុងការ សហការណ៍ យ៉ាងជិត ស្និទ្ធជាទីបំផុត ផ្តើមជាមួយនឹងទំនុកចិត្ត ដ៏ពេញលេញ រហូតសម្រេចជោគជ័យលើក នេះ នេះ បើយោង តាមការអះអាងអោយដឹង ពីអ្នកនាំពាក្យ អោយក្រសួងការបរទេស អាល្លឺម៉ង់ ។

គួរបញ្ជាក់ ក្រុមសកម្មប្រយុទ្ធ ឥស្លាមជ្រុលនិយម Abu Sayyaf បានផ្តល់ថេរវេលា ដល់រដ្ឋាភិបាល ប្រទេស អាល្លឺម៉ង់ រហូតដល់ថ្ងៃសុក្រ ដោយតម្រូវអោយបង់ប្រាក់លោះ ប្រមាណ ៥,៦ លានដុល្លារនិងធ្វើការដកកង ទ័ពរបស់ខ្លួនចេញ ពីការប្រឆាំងទៅនឹងក្រុម សកម្មប្រយុទ្ធនៅក្នុងប្រទេស ស៊ីរី ក៏ដូចជា អ៊ីរ៉ាក់ បើពុំដូច្នោះ ទេនឹងមានការសម្លាប់កាត់ក្បាល ចំណាប់ខ្មាំងណាមួយ ក្នុងចំណោម ២ នាក់ បើសិនណា មិនបំពេញតាម តម្រូវការរបស់ពួកគេ ។

របាយការណ៍ គូសបញ្ជាក់អោយដឹងថា ចំណាប់ខ្មាំងពីររូប ត្រូវក្រុមសកម្មប្រយុទ្ធចាប់ជម្រិតយកទៅអំឡុង ខែ មេសាកន្លងទៅនេះ ខណៈពេលដែលពួកគេ បានទៅលេងប្រជុំកោះ Palawan ភាកគខាងជើង ប្រទេស ហ្វីលីពីន ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ Channelnewsasia