(កំពង់ស្ពឺ)៖ យុវជនម្នាក់ដែលត្រូវឃាតកបាញ់ប្រហារ ចំក្បាលចំនួន៦គ្រាប់ បណ្តាលស្លាប់ភ្លាមៗ នៅលើទឹកដីក្រុមហ៊ុនឧកញ៉ា អ៊ុក ឃុន ស្ថិតឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅយប់មិញនេះ ត្រូវបានសមត្ថកិច្ចអះអាងថា ផ្តើមចេញពីរឿងគំនុំទំនាស់ដីធ្លី ដែលការបាញ់ប្រហារដ៏សហាវនេះ បានកើតឡើងខណ:ដែលជនរងគ្រោះ បានទៅពន្លត់ភ្លើងដែលគេសង្ស័យថាមានមនុស្សលួច ដុតខ្ទមធ្វើពីឈើប្រកស្បូវ នៅលើដីដែលមានទំនាស់រាំរ៉ៃ និងស្មុគស្មាញគ្មានអ្វីប្រៀប របស់អ្នកស្រុកភ្នំស្រួច គឺដីក្រុមហ៊ុន អ៊ុក ឃុន អភិវឌ្ឍន៏ដំណាំឧស្សាហកម្មនេះតែម្តង។

សូមបញ្ជាក់ថា ករណីកើតការបាញ់ប្រហាគ្នានេះ បានកើតឡើងនៅម៉ោង៨៖៤៥នាទី យប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ នៅចំណុចភូមិ ទី១ ឃុំត្រែត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពងស្ពឺ។ ជនរងគ្រោះក្នុងហេតុការណ៍ ត្រូវបានគេដឹងថា មិនមែនជាមនុស្សរស់នៅក្នុងស្រុក កើតហេតុទេ តែជាមនុស្សមកស៊ីឈ្នួលយាមដីឲ្យគេ មានឈ្មោះ ស៊ុន ដាវីត អាយុ១៨ឆ្នាំ រស់នៅភូមិអណ្តូងថ្មី សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុ ដោយមកស៊ីឈ្នួលគេ ។

តាមសាក្សីនៅកន្លែងកើតហេតុ ខ្លៈបាននិយាយប្រាប់ថា មុនកើតហេតុក្រុមអ្នករស់នៅ ក្នុងដីក្រុមហ៊ុនដំណាំឧស្សាហកម្ម អ៊ុក ឃុន បានឃើញមានភ្លើងបានឆាបឆេះខ្ទម នៅខាត្បូងក៏បាននាំគ្នារត់ទៅពន្លត់។ តែពេលរត់ទៅពន្លត់ជនរងគ្រោះឈ្មោះ ដាវីត បានរត់ដល់ មុនគេ ហើយកំពុងតែពន្លត់ភ្លើង ក៏មានស្នូរកាំភ្លើងបាញ់រៈស្រោចចំនួន៦គ្រាប់។

សាក្សីបានបន្តថា ក្រោយពីស្ងាត់សំឡេងបាញ់ អ្នករស់នៅទីនោះជាច្រើន បាននាំគ្នារត់ទៅមើលក៏បានឃើញ ជនរងគ្រោះបានដេក ស្លាប់នៅនឹងកន្លែងបាត់ទៅហើយ ចំណែកជនល្មើសជាខ្មាន់កាំភ្លើង បានរត់គេចខ្លួនបាត់ដែរ ។

មន្រ្តីនគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់ខេត្តបានឲ្យដឹងថា ពេលនេះក្រុមការងារធ្វើកោសលវិច្ចយ័កំពុង ស្វែងរកភស្តាងនៅជាប់និងខ្លួន ជនរងគ្រោះពីការបាញ់ប្រហានេះ ដោយមិនទាន់ហ៊ានអៈអាង អំពីការបាញ់សម្លាប់នេះថា មានប៉ុន្មានគ្រាប់ទេតែបើតាមសាក្សី អ្នកភូមិបានឮស្នូរ បាញ់មិនតិចជាង៦គ្រាប់ទេ ។

មន្រ្តីនគរបាលបានបន្តថា បើផ្នែកតាមដំណើររឿងករណីនេះ អាចជារឿងគំនុំច្រើនជាងការសងសឹក ឬប្លន់អ្វីមួយ ។

រឿងរ៉ាវទនាស់ដីរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំ ឧស្សាហកម្ម ខាងលើបានមានទំនាស់គ្នា យ៉ាងស្រួចស្រាវ រវាងម្ចាស់ដីឯកជនមួយ និងម្ចាស់ក្រុមហ៊ុន ដែលជាញឹកញាប់ទាំងអាជ្ញាធរស្រុក ខេត្តមានការឈឺក្បាលយ៉ាងខ្លាំង ដោយតែក្រុមទាំងនេះលេចចេញជា បាតុភាពដាក់គ្នាជាច្រើនដងហើយ ពេលខ្លៈបានក្លាយជាអំពើហិង្សាថែមទៀត ។

ជាក់ស្តែងមានករណីខ្លៈ បានវាយប្រហាមកលើសមត្ថកិច្ចទាំងកាយវិការ និងកំលាំងបាយ បើគ្រាន់តែក្រុមសមត្ថកិច្ចចុះធ្វើការ សម្របសម្រួលក៏ដោយ ។ ការវិឌ្ឃន៏ចុងក្រោយរឿងរ៉ាវនេះ បានឈានដល់ ស៊ីសាច់ហុតឈាម ដោយលែងចង់ស្តាប់អាជ្ញាធរ និងបានលើកគ្នាសង់ជាខ្ទម រាយពេញដី ហើយជាញឹកខ្ទមដែលត្រូវដឹងថា មនុស្សត្រូវគេជួលនោះបានប្រើហិង្សា ដាក់គ្នាជាញឹកញាប់ បន្ថែមការពិបាកដោះស្រាយគ្នាបន្ថែមទៀត ខណៈអាជ្ញាធរកំពង់ដោះស្រាយ រឿងចាស់មិនទាន់ចប់ផង ក៏បានលេចចេញករណីបាញ់ ប្រហាគ្នានៅក្នុងដីក្រុមហ៊ុននេះ ឈានដល់អំពើហិង្សាយ៉ាងធ្ងន់ធ្ងរ ទម្លាក់បន្ទុកមកលើអាជ្ញាធរ និងសមត្ថកិច្ច ៕

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី