(កោះកុង)៖ លោក ម៉ក់ ណុច ប្រធានផ្សារដងទង់ និងកូនចៅរបស់ខ្លួន បានប្រើអំពើហិង្សាដោយច្របាច់ក និងទះកំភ្លៀងក្មេងស្រី២នាក់ទៀត ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលពេញផ្សារ តែមិនឃើញមានសមត្ថកិច្ចមកជួយអន្ដរាគមន៍អ្វីឡើយនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ។

ក្មេងស្រីរងគ្រោះ ឡា ដា អាយុ១៣ឆ្នាំ ដែលត្រូវប្រធានផ្សារប្របាច់ក បាននិយាយថា នាងកំពុងអង្គុយជាមួយម្តាយ លក់ឥវ៉ាន់ធម្មតា ដូចសព្វមួយដង ស្រាប់តែប្រធានផ្សារ ដើរមកដល់តូបលក់ឥវ៉ាន់ ម្តាយនាង ហើយក៏យកឥវ៉ាន់របស់ម្តាយនាង ទៅចោលក្នុងធុងសំរាម ពេលនោះនាងក៏រត់យកមកវិញ ស្រាប់តែប្រធានផ្សារផ្ទុះកំហឹង មកច្របាច់កនាងចង់ដាច់ខ្យល់ស្លាប់ តែត្រូវបានបងស្រីនាងមកជួយ និងអ្នកលក់ដូរជិតខាងជួយទាន់ ទើបលោកប្រធានផ្សារលែងដៃពីកនាងវិញ។

រីឯបងស្រីរបស់នាង ឈ្មោះ ម៉ាក់ ស្រីនាង ដែលត្រូវបក្ខពួកប្រធានផ្សារទះកំភ្លៀង បាននិយាយថា ដោយមើលឃើញនូវសកម្មភាព ប្រធានផ្សាប្របាច់កប្អូនចង់ដាច់ខ្យល់ នាងបានរត់ទៅជួយតែត្រូវ បក្ខពួកគាត់ (ប្រធានផ្សារ) ទះ១កំភ្លៀងទៀត។

ចំណែកម្ដាយក្មេងស្រីរងគ្រោះ បានឲ្យដឹងថា «ប្រធានផ្សារនឹងរករឿង ខ្ញុំជារៀងរាល់ថ្ងៃមិនដឹងមានគំនុំអ្វីជាមួយគាត់ និងប្អូនគាត់ទេ តែគ្រាន់តែដឹងថា ខ្ញុំដាក់លក់ចូលផ្លូវប្រហែល១តឹក ព្រោះឃើញគេដាក់លក់ដូចគ្នា សូម្បីតែខ្សែហោគាត់ (ប្រធានផ្សារ) ក៏លក់ចូលចំណីផ្លូវដើរដែរ ចុះហេតុអីក៏គាត់មិនទៅរករឿងគេផង»។

ជាមួយគ្នានេះដែរ ជនរងគ្រោះសូមឲ្យថ្នាក់ដឹងនាំ មានវិធានការចំពោះប្រធានផ្សារដងទង់ផង កុំទុកឲ្យលោកប្រធានផ្សារនេះ ប្រើអំណាចលើអាជីវករខ្លាំងពេក។ ជុំវិញបញ្ហានេះដែរអាជីករលក់ដូរ ក្នុងផ្សារដងទង់ បាននិយាយថា «គ្មាននរណាម្នាក់ហ៊ានជាមួយគាត់ទេរាល់ថ្ងៃនេះ បើហ៊ានតវ៉ាច្បាស់ជារកកន្លែងលក់អត់មានឥឡូវ»។

យ៉ាងណាមិញ អង្គភាព Fresh News មិនអាចសុំការបំភ្លឺពី លោក ម៉ក់ ណុច ប្រធានផ្សារបានទេ ព្រោះស្នាក់ការរបស់គាត់បានបិតទ្វារ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី