CamNews

បើករថយន្ត ឡង់គ្រីស័រចូល បុកម៉ូតូគៀបជាប់ ពីក្រោយរបួស បាក់ជើងម្នាក់

ភ្នំពេញ ៖ រថយន្ត ឡង់គ្រីស័រ មួយគ្រឿង បានបើកឆ្លងផ្លូវ ដើម្បីចូលហូប ស្រស់ស្រូប អាហារពេលព្រឹក នៅ​ភោជនីយ​​ដ្ឋាន យីហោផ្កាឈូកថ្មី ស្ថិតមុខមន្ទីរពេទ្យកាល់ម៉ែត តាម បណ្តោយ ផ្លូវព្រះមុនីវង្ស ស្រាប់តែ បុក​ម៉ូតូ​មួយ​គ្រឿង គៀបជាប់ពីក្រោយ ខ្ទាតអ្នក ម៉ូតូបណ្តាលឲ្យរបួសបាក់ជើងម្ខាង កាលពីវេលាម៉ោង ៨និង៤០នាទី ព្រឹក​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

សាក្សីឃើញហេតុ ការណ៍ បានឲ្យដឹងថា នៅវេលាកើតហេតុគេឃើញបុរសចំណាស់ម្នាក់មានអាយុប្រហែលជា៦០ឆ្នាំ បានបើករថយន្តម៉ាកឡង់គ្រីស័រ ពណ៌សំបកឳឡឹក ពាក់ ស្លាកលេខ ភ្នំពេញ ២K-៩៥៦៧ បានបើកតាមផ្លូវមុនីវង្ស ពីជើងមកត្បូង លុះមកដល់ ខាងមុខមន្ទីរពេទ្យកាល់ម៉ែត បានស៊ីញ៉ូភ្លើង ស្តប់បត់ឆ្វេងឆ្លងផ្លូវ ដើម្បីចូលស្រស់ស្រូប អាហារនៅ ភោជនីយ​ដ្ឋានយីហោផ្កាឈូកថ្មី តែបើកឆ្លងហៀង និងផុតហើយនោះ ស្រាប់តែម៉ូតូមួយគ្រឿង ម៉ាកC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BL 18 17 បើកបរដោយបុរសម្នាក់ មានវ័យប្រហែល៣០ឆ្នាំ ដែលបើកដើម្បីវ៉ារថយន្ត ឆ្លងផ្លូវនោះមិនផុត ក៏ត្រូវរថយន្តឡង់ គ្រីស័រនោះ ម៉ាងដួលប្រាវ គៀបជាប់ម៉ូតូនៅក្រោម រថយន្តចំណែក អ្នកបើកម៉ូតូ ត្រូវខ្ទាតទៅក្បែរចិញ្ចើមផ្លូវ បាក់ជើងឆ្វេងម្ខាង ។

ប្រភពព័ត៌មានដដែល បានបន្តទៀតថា ក្នុងហេតុការណ៍គ្រោះថ្នាក់នោះ គេឃើញ បុរស ចំណាស់ ដែល ជាអ្នក​បើករថយន្តបង្កហេតុនោះ បានចេញពីក្នុងរថយន្ត ចុះមកមើល ជនរងគ្រោះ ដោយគាត់មិនរត់ទៅណាឡើយ ពោល​គឺប្រហែល ជាគាត់ទទួលខុស ត្រូវក្នុងហេតុការណ៍នោះតែម្តង ។ បន្ទាប់មកជនរគ្រោះ ដែលកំពុងតែដេក បាក់ជើង របួសធ្ងន់នោះគេ បានលើកដឹកតាមម៉ូតូកង់បី ទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បី សង្រ្គោះ អាយុជីវិតផង ។ ចំណែករថយន្តនិងម៉ូតូ ត្រូវបាននគរបាល មូលដ្ឋាន ចុះមក អន្តរាគមន៍គូសកន្លែងកើតហេតុ យកយាន​យន្ត​ចេញ ពីកណ្តាលផ្លូវ ដើម្បីកុំឲ្យស្ទះ ចរាចរណ៍រួចហើយហៅ នគរបាលផ្នែកជំនាញ វាស់វែងក្រុង ចុះមក​យក​ទៅ រក្សា​ទុក ដើម្បីដោះស្រាយ តាមនិតិវិធីផងដែរ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល