(បាងកក)៖ ប្រទេសថៃអាចនឹងប្រឈមនឹងគ្រោះទឹកជំនន់ជាថ្មីម្ដងទៀត បន្ទាប់ពីមនុស្សយ៉ាងហោចណាស់ ៤១នាក់បានស្លាប់នៅក្នុងគ្រោះទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងកាលពីសប្ដាហ៍មុន នៅតំបន់ភាគខាងត្បូងនៃប្រទេស។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងឧតុនិយមថៃ ចុះផ្សាយបន្តដោយសារព័ត៌មាន Bangkok Post នៅរសៀលថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០១៧។

ក្រសួងឧតុនិយមថៃក៏បានឱ្យដឹងដែរថា ភ្លៀងធា្លក់ខ្លំាងអាចនឹងចាប់ផ្ដើមធ្លាក់ពីថ្ងៃចន្ទសប្តាហ៍នេះរហូតដល់ថ្ងៃពុធ ខណៈអ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយថា នាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជាឱ្យក្រុមមន្ត្រីរបស់លោកចាត់វិធានការទប់ទល់នឹងគ្រោះទឹកជំនន់ បង្កឡើងដោយភ្លៀងធ្លាក់ខ្លំាងដែលអាចនឹងកើតឡើងនៅខេត្តភាគខាងត្បូងប្រទេស ព្រមទាំងផ្ដល់ព័ត៌មានដល់ប្រជាជននៅក្នុងតំបន់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក៏ដូចជាតាមដានជានិច្ចនូវរាល់ព័ត៌មានបន្ទាន់ និងសេចក្ដីប្រកាសរបស់រដ្ឋាភិបាលស្ដីពីការព្យាករណ៍អាកាសធាតុ។

គួរបញ្ជាក់ថា នៅក្នុងខេត្ត Surat Thani ក្រុមអាជ្ញាធរថៃកំពុងធ្វើអធិការកិច្ចនៅកសិដ្ឋានចិញ្ចឹមសត្វក្រពើជាង ៤២កន្លែងនៅក្នុងស្រុកចំនួន ០៧ ដោយខ្លាចក្រែងសត្វក្រពើច្រើនជាង ៤,០០០ក្បាលរួចពីចេញពីកសិដ្ឋានទាំងនេះ នៅក្នុងករណីមានទឹកជំនន់ខ្លាំង។ គ្រោះទឹកជំនន់នៅថៃអំឡុងខែមករា ដើមឆ្នាំបែបនេះ គឺមិនធ្លាប់កើតមាននោះឡើយពីមុនមក៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី