ទឹកក្រូចពោធិសាត ប្រេងដើមតែ ម្នាស់ ទទឹម ទឹកខ្មេះប៉ោម ទឺកខ្ទឹមបារាំងកៀប ឬ
ក្រូចថ្លុង ជាដើម អាចជួយបំបាត់អាចម៍នៅលើដងខ្លួន ផ្ទៃមុខរបស់អ្នកបាន។

ប្រសិនមិនចង់ប្រើប្រាស់វិធីពេទ្យវិទ្យាប្រកបដោយការឈឺចាប់ និងអស់ប្រាក់កាស អ្នកអាច
ប្រើវិធីសាមញ្ញ ប្រកបដោយសុវត្ថិភាពដូចខាងក្រោម ដើម្បីកំចាត់អាចម៍រុយនៅលើដងខ្លួន
ឬផ្ទៃមុខ។

ទឹកពុទ្រ្ទាកៀប

វាអាចធ្វើអោយអាចម៍រុយបាត់ខ្លួនបន្ដិចម្ដងៗ។ ចូរយកទឹកពុទ្រ្ទាកៀប លាបលើអាចម៍រុយ
អោយបាន ២ដងក្នុង ១ថ្ងៃ ធ្វើអោយបាន ១ខែ។

សម្បកចេក

ការប្រើសម្បកចេកទំដើម្បីបំបាត់អាចម៍រុយ ជាវិធីល្អ និងអាចធ្វើបានរាល់ថ្ងៃ។ ចូរយកសម្បក
ចេកទំ កោសស្រទាប់ខាងក្នុងរបស់វា រួចប៉ាតទៅអាចម៍រុយ មុនពេលចូលគេង និងទុកចោល
មួយយប់។

ខ្ទឹមបារាំង

យកខ្ទឹមបារាំងមួយមើម កៀបយកទឹក ក្រោយមកលាបទឹកនេះលើអាចម៍រុយរាល់ថ្ងៃ ក្នុង
រយៈពេល យ៉ាងតិច ៣សប្ដាហ៍។

ខ្ញី

យកខ្ញីមួយមើម កិនអោយម៉ត់ រួចលាបលើអាចម៍រុយ ទុកចោល១យប់។ ធ្វើបែបនេះជារៀង
រាល់ថ្ងៃ រហូតដល់អាចម៍រុយនោះបាត់ខ្លួន។

វីតាមីន C

អ្នកអាចរកទិញ វីតាមីន C ប្រភេទគ្រាប់បាននៅឱសថស្ថាននានា។ ក្រោយមក កិនវាអោយ
ម៉ត់ រួចលាបលើអាចម៍រុយ ទុកចោល ១យប់។

គួរបញ្ជាក់ថា ក្រៅពីវិធីខាងលើ អ្នកអាចប្រើប្រាស់ទឹកកៀបផ្លែឈើផ្សេងៗ ដើម្បីបំបាត់អាចម៍
រុយ ដូចជា ក្រូចពោធិសាត ម្នាស់ ផ្លែទទឹមជាដើម៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ LD