យានយន្ដ៖ ភាពទំនើបទាន់សម័យ តែងតែផ្ដល់ឲ្យ ជាបន្ដបន្ទាប់មិនដែលខកខាននោះឡើយ ពីក្រុមហ៊ុន រថយន្ដ Toyota ជាមួយ ផលិតផលស៊េរីឆ្នាំ និងម៉ូដែលនីមួយៗ។ យ៉ាងណាមិញ ដូចជានៅក្នុងពេលនេះជាដើម ដែលក្រុមហ៊ុនបានបង្ហាញជាថ្មីទៀតហើយ គឺ Toyota Fortuner 2016 សង្ហា ទំនើប និងកំណែទម្រង់រូបរាង ថ្មីស្ទើរតែទាំងស្រុង។

Toyota Fortuner ស៊េរីឆ្នាំ 2016 បានត្រៀមខ្លួនបង្ហាញ វត្ដមានលើទីផ្សារនាចុងឆ្នាំ ២០១៥ ខាងមុខនេះហើយ ខណៈម៉ូដែលមួយនេះ នឹងភ្ជាប់មកជាមួយនៅ កំណែទម្រង់រូបរាងប្លែក ថ្មីជាងស៊េរីមុនស្ទើរតែទាំងស្រុង ។ ការរចនាម៉ូត ព្រមទាំង បរិក្ខាបំពាក់ទាំងក្នុងទាំងក្រៅ សុទ្ធសឹងតែ ត្រូវបានដាក់បន្ថែមមកជាមួយ នូវប្រណិតភាព និងប្លែក គួរជាទីជាប់ចិត្ដ ដើម្បីឲ្យសាកសម ទៅនឹងការវិវត្ដសង្គមនិយមរថយន្ដទំនើប ។

ចំណែកឯផ្នែកប្រព័ន្ធបញ្ជាវិញ ម៉ូដែលដ៏ទំនើបអស្ចារ្យនេះ គឺបានប្រែពីមុខមាត់ចាស់ បន្ដិចបន្ដូចផងដែរ ដែលមិនមានលក្ខណៈទាំងស្រុងនោះទេ ពោលការភ្ជាប់មកជាមួយ នៃបរិក្ខាបញ្ជាបានបន្ថែមនូវភាពទាន់សម័យ ទំនើប និងបង្កើនមកជាមួយនូវភាពងាយស្រួល ដល់អតិថិជនប្រើប្រាស់។ ជាពិសេសការប្រាស្រ័យនៃអ្នកធ្វើដំណើរ លើរថយន្ដថ្មីនេះតែម្ដង គឺទទួលបានភាពកក់ក្ដៅ ទំនុកចិត្ដ គ្រប់ស្ថានភាព និងពេលវេលា។

ក្រៅពីរូបរាងដ៏ស្រស់សង្ហា និង ទំនើបទាន់សម័យទៀតនោះ ម៉ូដែលនេះប្រើសមមាសភាព កម្លាំងម៉ាស៊ីន ២ជម្រើស គឺ ៤ ម៉ាស៊ីន និង ៦ ម៉ាស៊ីន ហើយខ្នាតរង្វាស់ អាចមាន ៣ ជម្រើសគឺ ៣.០, ២.៧ និង ២.៥ liter ដោយបញ្ជាលើប្រអប់លេខ ក៏មាន ២ជម្រើសផងដែរ គឺ លេខអូ និង លេខដៃ អាស្រ័យការពេញចិត្ដរបស់ អ្នកប្រើប្រាស់។ ចំណែកតម្លៃវិញ ម៉ូដែលនេះ អាច ពី ៣០០០០ ទៅ ៦០០០០ ដុល្លារ ដោយមិនបាននិយាអំពីពន្ធ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ carscoops