ស្វាយរៀង ៖ លោកយាយ អាយុ៨៥ឆ្នាំម្នាក់ គ្មានទីពឹងនៅ ភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង គាត់មានឈ្មោះ សោម សាម៉ន ដែលបច្ចុប្បន្ន លោកយាយ កំពុង មានជម្ងឺរ៉ាំរ៉ៃដើរមិនរួច និយាយមិនកើត ហើយរស់នៅ ក្នុងផ្ទះខ្ទមតូចចង្អៀត ដែលបង ប្អូនជីដូនមួយ សង់អោយនៅខាងមុខផ្ទះរបស់គេ ។

លោកយាយ មាស យាន អាយុ៧៧ឆ្នាំ ដែលត្រូវជាបងប្អូន ជីដូនមួយសាច់ថ្លៃ បានរៀបរាប់ទាំងទឹកភ្នែកថា លោកយាយ សោម សាម៉ន មករស់នៅរស់នៅ ជាមួយគាត់រយៈពេល១០ឆ្នាំហើយ ដោយសារគាត់កាលពីមុន នៅភ្នំពេញជាមួយក្មួយ តែដោយគាត់មានជម្ងឺខ្យល់គ ហើយដើរលែងរួច និយាយមិនកើត ក៏គេដឹកមកទុករស់នៅ ផ្ទះគាត់ ហើយគាត់ក៏បានសង់ខ្ទមអោយគាត់រស់នៅ ម្នាក់ឯង លោកយាយ មាស យាន បានបន្តទៀតថា រាល់ថ្ងៃលោកយាយ សោម សាម៉ន មានការស្រេកឃ្លានខ្លាំង ណាស់អោយតែអ្នកណាដើរ មកជិតគាត់តែងតែលើកដៃសំពះសុំគេ ហើយគាត់តែងតែ ទៅវត្តរកសុំចំណីចំណុកបាយទឹក ដែលសល់ពីលោកឆាន់ មកអោយគាត់ហូប ថ្ងៃខ្លះក៏មាន ថ្ងៃខ្លះក៏អត់ ហើយលោកយាយ មាស យាន ក៏ជាអ្នកក្រក្រី ម្នាក់ដែរ គឺរស់ដោយកូនចិញ្ចឹម ។

លោក ញឹម សាំ ចៅសង្កាត់ចេក បានប្រាប់អោយដឹងថា លោកដឹងរឿង នេះយូហើយ លោកក៏ធ្លាប់រាយការណ៍ ជូនថ្នាក់លើ ជ្រាបដែរ តែកន្លងមកនេះឃើញ មានក្រុមការងារដែលចុះជួយសង្កាត់បានជួយឧប្ថម្ភជាថវិកា បួនប្រាំម៉ឺនដែរ ។

នៅព្រឹកថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៥ ព្រះតេជគុណសច្ចកល្យាណ្ណោ យ៉ន សុខ សាន្ត គង់នៅវត្តព្រៃឆ្លាក់ ក្រុងស្វាយររៀង បាននាំយកនូវសំភារៈប្រើប្រាស់ និងថវិកាមួយចំនួន ទៅជូនលោកយាយ សោម សាម៉ន ទុកគ្រាន់ប្រើប្រាស់ និងសំរាប់ទិញថ្នាំ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល