CamNews

ក្លឹប AC Milan តែងតាំងលោក Vincenzo Montella ជាគ្រូបង្វឹកថ្មី

(ក្រុងមីឡេន)៖ ក្លឹបអាជីព AC Milan ដែលលេងក្នុងក្របខណ្ឌកំពូលអ៊ីតាលី Italy-Serie A បានតែងតាំងលោក Vincenzo Montella ជា​គ្រូ​បង្វឹក​ថ្មី ក្រោម​កិច្ច​សន្យា​រយៈ​ពេល​២​ឆ្នាំ ជំនួស​កៅអី​គ្រូ​បង្វឹក Sinisa Mihajlovic ដែលបានបណ្តេញចេញពីតំណែងកាល​ពី​ខែ​មេសា ឆ្នាំ​២០១៦​។

សារព័ត៌មាន BBC បានឲ្យដឹងថា បុរសវ័យ៤២ឆ្នាំខាងលើនេះ បានលាលែងចេញពីក្លឹប Sampdoria របស់អ៊ីតាលីដូចគ្នា ដើម្បីមកកាន់ការងារ​ក្នុង​នាម​ជា​គ្រូ​បង្វឹក​បង្គោល​ក្នុង​ក្លឹប​ថ្មី AC Milan ដើម្បីជួយស្រោចស្រង់ក្លឹបដែលបញ្ចប់ទៅ ដោយចំណាត់ថ្នាក់លេខ៧ កាល​ពី​រដូវ​កាល​មុន​ក្នុង Italy-Serie A និង​ចាញ់​ក្រុម​ជើង​ឯក​សេះ​បង្កង់ Juventus នៅវគ្គ ផ្តាច់ព្រ័ត្រនៃពាន Italian Cup ផងដែរ។

អតីតកីឡាករខ្សែប្រយុទ្ធអ៊ីតាលីរូបនេះ ធ្លាប់បានដឹកនាំក្លឹប Catania និង Fiorentina ហើយជាកីឡាករធ្លាប់លេងឲ្យក្លឹប Roma និង Sampdoria ផងដែរ៕

លោក Vincenzo Montella

លោក Sinisa Mihajlovic

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង