០១) ចូរប្រើប្រាស់ដៃ៖ ចូរអ្នកប្រើដៃរបស់អ្នកស្ទាបអង្វែលខ្លួនប្រាណរបស់នាងនៅពេលដែល អ្នកថើបនាង។ ការស្ទាបអង្វែលខ្លួនប្រាណរបស់នាងគ្រប់ជ្រុងជ្រោយអាចបង្កើន អារម្មណ៍ក្តៅសាច់ថែមមួយកម្រិតទៀត។

០២) ចូរស្វែងយល់អំពីរបៀបថើបរបស់ដៃគូ៖ ដោយសារតែមនុស្សភាគច្រើនចង់ដើរតួជាអ្នករងអំពើក្នុងរឿងហ្នឹង ចូរអ្នកយកចិត្តទុកដាក់ខ្ពស់អំពីរបៀបដែលនាងថើបអ្នក ក៏ដូចជារបៀបដែលនាងចង់ឲ្យអ្នកថើបនាង។ តើនាងខាំបបូរមាត់របស់អ្នកដែរឬទេ ឬក៏គ្រាន់តែជញ្ជក់អណ្តាតរបស់អ្នកប៉ុណ្ណោះ? តើនាងថើបអ្នក ហាក់ដូចជាចង់ស្រូបព្រលឹងចេញពីខ្លួនអ្នកឬយ៉ាងណា? ឬក៏នាងថើបលឿនពេក យឺតពេក ឬក៏មិនប្រើអណ្តាតសោះ? សូមចងចាំថា មិនត្រូវប្រាប់នាងអំពីអ្វីដែលអ្នកមិនពេញចិត្តឲ្យសោះ តែប្រាប់តែអ្វីដែលអ្នកពេញចិត្តបានហើយ នោះនឹងធ្វើឲ្យនាងមិនមានអារម្មណ៍តូចចិត្ត ឬខឹងសម្បារនោះទេ។

០៣) ទប់មាត់របស់នាងឲ្យនឹង៖ នៅពេលដែលថើបនាង ចូរយកដៃទប់មុខរបស់នាងឲ្យនឹង ហើយថើបនាងតាមតែចិត្តចង់ទៅ។ ប្រសិនបើ ការទប់មុខនាងធ្វើឲ្យនាងមិនមានអារម្មណ៍ក្តៅសាច់ ពុះកញ្ជ្រោលទេនោះ ចូរប្រើអណ្តាតរបស់អ្នក ដើម្បីធ្វើឲ្យនាងមានអារម្មណ៍រំភើបវិញ។

០៤) ប្តូរវេណគ្នា៖ ចូរប្រាប់នាងថា អ្នកសប្បាយរីករាយខ្លាំងណាស់ ដែលបានថើបនាង ហើយសំណូមពរឲ្យនាងថើបអ្នកឲ្យដូចដែលអ្នកថើបនាងវិញ ព្រោះអ្នកចង់ដឹងថា ការធ្វើអីចឹងអ្នកនឹងមានអារម្មណ៍យ៉ាងម៉េច។ ការនិយាយដូច្នេះ នោះនាងនឹងយល់ព្រមលើសពី ១០០ភាគរយទៅទៀត។

០៥) ចូរថើបឲ្យយូរ៖ ការថើបប្រកបដោយសិល្បៈ គឺពោរពេញដោយអារម្មណ៍ជ្រាលជ្រៅនិងសកម្មភាពខ្លាំង។ ដូច្នេះការថើបយឺតៗក្នុងរយៈពេលយូរ អាចនឹងធ្វើឲ្យអ្នកនិងដៃគូកើតមានអារម្មណ៍នេះ។

០៦) ចូរថើបនាងគ្រប់ទីកន្លែង៖ សូមកុំខ្មាស់អៀនអី។ អ្នកមិនត្រូវធ្វើរឿងដដែលៗដ៏គួរឲ្យធុញទ្រាន់ដោយថើបតែបបូរមាត់ នាងនោះទេ តែត្រូវចេះថើបផ្ទៃមុខទាំងមូលរបស់នាង និងសព្វខ្លួនប្រាណរបស់នាងផងដែរ។ ចូរចេះថើបនាងនៅត្រង់ថ្ពាល់ ចង្កា ក និងដើមទ្រូងនាងផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី