បើទោះជាតម្លៃរបស់ Facebook នៅផ្សារហ៊ុនបានធ្លាក់ចុះក្នុងរយៈពេលកន្លងក៏ដោយ ប៉ុន្ដែ
ប្រាក់ខែរបស់អ្នកដឹកនាំមួយចំនួននៅក្រុមហ៊ុននេះ នៅតែមានកម្រិតខ្ពស់។

ជាមួយគ្នានឹងស្ថាបនិក និងជា CEO របស់ Facebook Mark Zuckerberg ដែលមានប្រាក់ ១៩
ពាន់លានដុល្លារ ក្រុមបុគ្គលិក និងថ្នាក់ដឹកនាំនៅ Facebook ក៏មានប្រាក់ខែ និងរបបលើកទឹក
ចិត្តយ៉ាងល្អប្រសើរ បើធៀបនឹងស្ថានភាពរួមរបស់សង្គមនៅក្នុងពេលពិភពលោកកំពុងប្រឈម
នឹងបញ្ហាសេដ្ឋកិច្ចដូចបច្ចុប្បន្ន។

ទំព័រ Business Insider បានយកព័ត៌មានពីគេហទំព័រ Glassdoor ដើម្បីបង្កើតជាចំណាក់ថ្នាក់
សម្រាប់តួនាទីដែលត្រូវបានគេផ្ដល់ប្រាក់ខែខ្ពស់បំផុតនៅ Facebook។ ក្នុងនោះ វិស្វករផ្នែក
Software ជាន់ខ្ពស់ ត្រូវបានគេផ្ដល់អទិភាពខ្ពស់ជាងគេ ជាមួយប្រាក់ខែ ១៣២.៥០៣ដុល្លារ
ក្នុងមួយឆ្នាំ។

ក្រុមវិស្វករ Software ឬ Programmer គឺជាបុគ្គលិកដែលមានតម្លៃបំផុត ព្រោះថា ពួកគេអាច
ធ្វើអោយគំនិតស្រមៃរបស់ Zuckerberg និងគណៈគ្របគ្រងរបស់ក្រុមហ៊ុនក្លាយជាការពិត។

បុគ្គលិកគ្រប់គ្រងផលិតផល ឈរលំដាប់លេខពីរក្នុងតារាងដែលត្រូវផ្ដល់ប្រាក់ខែខ្ពស់នៅក្រុម
ហ៊ុន Facebook គឺ ១៣០.១៤៣ដុល្លារ/ឆ្នាំ។ ពួកគេគឺជាអ្នកទទួលខុសត្រូវ ក្នុងការតភ្ជាប់ផ្នែក
និមួយៗរបស់ Facebook គ្រប់គ្រងផលិតផលដូចជាកម្មវិធី ជជែក ឬ Timeline ដែលត្រូវបាន
បង្កើតឡើងដោយក្រុមជំនាញ និងធានាអោយ Facebook ដំណើរការបានល្អ។

កត្តាសំខាន់មួយទៀតដែលអាចធ្វើអោយ Facebook បានជោគជ័យ នោះគឺបុគ្គលិកទទួលខុស
ត្រូវផ្នែក Interface។ Zuckerberg បានផ្ដល់ប្រាក់ខែដល់វិស្វករដែលធ្វើការបានល្អបំផុត នោះ
គឺ ១២៩.១៣៦ដុល្លារ/ឆ្នាំ ដើម្បីធានាថា គេហទំព័រមានភាពទាក់ទាញអ្នកប្រើប្រាស់ជានិច្ច។

តំណែងបន្ដបន្ទាប់ទាំងបី មានប្រាក់ខែប្រហាក់ប្រហែល ១២៣.០០០ដុល្លារ/ឆ្នាំបានទៅលើអ្នក
ស្រាវជ្រាវ គ្រប់គ្រងបច្ចេកទេស និងវិស្វករកុំព្យូទ័រ។ ក្រុមអ្នកស្រាវប្រើប្រាស់វិធីសាស្ដ្រប្រកប
ដោយវិទ្យាសាស្ដ្រដើម្បីរកអោយថា ផ្នែកណាមួយកំពុងដំណើរការល្អ និងផ្នែកណាមួយខូច។
ចំណែកក្រុមអ្នកគ្រប់គ្រងបច្ចេកទេស ត្រូវបានស្នើអោយបង្កើត និងគ្រប់គ្រងវិស្វករមួយក្រុម ដែលធ្វើការជាមួយផលិតផលជាក់ស្ដែង។

ឈរលំដាប់ទាបជាងគេក្នុង "តារាងចំណាក់ថ្នាក់" គឺបុគ្គលិកផ្នែកគណនី ដែលពួកគេទទួល
បានប្រាក់ខែ ៦២.១២៤ដុល្លារ/ឆ្នាំ។ ការងាររបស់ពួកគេគឺធានាអោយបាននូវភាពទាក់ទាញ
របស់ Facebook ចំពោះអ្នកមកផ្សាយពាណិជ្ជកម្ម។ ទោះជាយ៉ាងនេះក្ដី ប្រាក់ខែរបស់ពួកគេ
ក៏នៅតែខ្ពស់ជាងក្រុមហ៊ុនបច្ចេកវិទ្យាដទៃ។ នេះគឺជាគោលការណ៍របស់ Facebook ដើម្បី
ទាក់ទាញអ្នកមានសមត្ថភាព នៅក្នុងការប្រកួតប្រជែងជាមួយ ក្រុមហ៊ុនធំៗ ដូចជា Google ជាដើម។

ខាងក្រោមនេះគឺជាតារាងនៃប្រាក់ខែដែលត្រូវផ្ដល់ជូននៅក្រុមហ៊ុន Facebook ដែលគេហទំព័រ
Business Insider បានបង្ហើបអោយដឹងកាលពីពេលថ្មីៗនេះ ៖

១.វិស្វករ Software ជាន់ខ្ពស់ ៖ ១៣២.៥០៣ដុល្លារ/ឆ្នាំ

២.គ្រប់គ្រងផលិតផល ៖ ១៣០.១៤៣ដុល្លារ/ឆ្នាំ

៣.វិស្វករគ្រប់គ្រង Interface ៖ ១២៩.១៣៦ដុល្លារ/ឆ្នាំ

៤.វិស្វករកុំព្យូទ័រ ៖ ១២៣.៣៧៩ដុល្លារ/ឆ្នាំ

៥.អ្នកគ្រប់គ្រងបច្ចេកវិទ្យា ៖ ១២៣.៣៧៩ដុល្លារ/ឆ្នាំ

៦.អ្នកស្រាវជ្រាវ ៖ ១២៣.៣០៨ដុល្លារ/ឆ្នាំ

៧.វិស្វករ Network ៖ ១២១.៥០០ដុល្លារ/ឆ្នាំ

៨.អ្នកគ្រប់គ្រងពាណិជ្ចកម្ម ៖ ១១៥.០០០ដុល្លារ/ឆ្នាំ

៩.វិស្វករផ្នែកកម្មវិធី ៖ ១១១.៥៦២ដុល្លារ/ឆ្នាំ

១០.វិស្វករផ្នែករចនា ៖ ១០០.០០០ដុល្លារ/ឆ្នាំ

១១.គ្រប់គ្រងគម្រោង ៖ ៩៨.៣០២ដុល្លារ/ឆ្នាំ

១២.វិស្វករផ្នែកប្រតិបត្តិ ៖ ៨២.៦២៦ដុល្លារ/ឆ្នាំ

១៣.អ្នកជ្រើសរើសបុគ្គលិក ៖ ៨០.៥៨០ដុល្លារ/ឆ្នាំ

១៤.វិស្វករផ្នែកសុវត្ថិភាព ៖ ៨០.៤១៣ដុល្លារ/ឆ្នាំ

១៥.រចនាផលិផល ៖ ៧៩.០០០ដុល្លារ/ឆ្នាំ

១៦.បុគ្គលិកគណនី ៖ ៦២.១២៤ដុល្លារ/ឆ្នាំ

ដោយ ៖ សូរីយ៉ា
ប្រភព ៖ mediabebas