លោក Buffett គឺជាមនុស្ស ដែលមានទ្រព្យសម្បត្ដិច្រើនបំផុត ក្នុងចំណោមអ្នកមានកំពូលៗ នៅក្នុងពិភពលោក ប៉ុន្ដែលោកពុំបានប្រើទ្រព្យសម្បត្ដិ ជាគ្រឿងវាស់វែងភាពជោគជ័យនោះទេ។ សម្រាប់លោក ភាពជោគជ័យបំព្រួញមកត្រឹមថា អ្នកទទួលបានក្ដីស្រឡាញ់យ៉ាងច្រើន ពីមនុស្ស ដែលនៅជិតអ្នកបំផុត។

លោកបានប្រាប់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម នៅក្នុងកិច្ចពិភាក្សាមួយ កាលពីឆ្នាំ ២០០៨ ថា៖” ការទទួលបានការស្រឡាញ់ដោយគ្មានលក្ខខណ្ឌ គឺជាគុណប្រយោជន៍មហាសាល ដែលអ្នកអាចនឹងទទូលបាន”។

“រឿងដ៏អស្ចារ្យបំផុតក្នុងសេចក្ដីស្រឡាញ់នោះគឺថា អ្នកពុំអាចរស់ដោយសុភមង្គលទៅបាន ដោយប្រាសចាកក្ដីស្រឡាញ់នោះទេ។ ប្រសិនបើអ្នកព្យាយាមផ្ដល់ក្ដីស្រឡាញ់ដល់មនុស្សជុំវិញខ្លួន អ្នកនឹងទទួលបានក្ដីស្រឡាញ់ត្រឡប់មកវិញទ្វេដង ប៉ុន្ដែបើអ្នកព្យាយាមហួងហែងក្ដីស្រឡាញ់ វានឹងរលាយបាត់ទៅ ។ ក្ដីស្រឡាញ់ គឺជាស្ថានការវិសាមញ្ញមួយ កាលណាបង្ហាញវាចេញមកក្រៅយ៉ាងពេញចិត្ដពេញថ្លើម អ្នកនឹងទទួលបានវាមកវិញរហូតដល់ ១០ ដង” ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ CNBC