ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ មនុស្ស ៤ នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ ៥ នាក់ផ្សេងទៀតបាន រងរបួសធ្ងន់ និង ស្រាល ក្រោយពីមានករណីយន្តហោះ ធន់ តូច មួយគ្រឿង បាន ធ្លាក់ និង ផ្ទុះឆេះចំសំ ណង់អាគារព្រលានយន្តហោះ អន្តរជាតិ នាទីក្រុង Wichita រដ្ឋ Kansas សហរដ្ឋអាមេរិក នេះបើយោង តាមការគូសបញ្ជាក់ពីសម្តីមន្រ្តីផ្លូវការ ប្រចាំតំបន់ ។

បន្ថែមពីលើនេះ ប្រភពសារព័ត៌មាន ពីទំព័រប៊ីប៊ីស៊ី ក្រោយពីបានដកស្រង់សម្តី ប្រធាននាយកដ្ឋានពន្លត់ អាគ្គីភ័យលោក Ron Blackwell អោយដឹងថា ក្រុមភ្នាក់ងារ ជួយ សង្គ្រោះយើងខ្ញុំ បានទទួលទូរស័ព្ទអា សន្នថាមានករណីភ្លើងឆេះ ដ៏សាហាវ បន្ទាប់ពី ករណី ធ្លាក់ យន្តហោះ នៅវេលាម៉ោង ៩ និង ៥០ នាទី ម៉ោងក្នុងស្រុក សហរដ្ឋអាមេរិក ។

ដោយឡែក មនុស្ស ៤ នាក់ផ្សេងទៀត នៅបន្តបាត់ខ្លួននៅឡើយ ខណៈ ប្រតិបត្តិការរុករក ត្រូវតែរង់ចាំ ជាមុនសិន ខណៈមានការបាក់រលំសំណង់អាគារនៅឡើយ ។ គួររំឭកថា យន្តហោះធន់តូច Beechcraft បានបាត់បង់ថាមពលភ្លាមៗ បន្ទាប់ពីបានហោះឡើងតែបន្តិច ។

សេចក្តីរាយការណ៍បញ្ជាក់អោយដឹងថា យន្តហោះធន់តូចខាងលើនេះ បានធ្លាក់ និងផ្ទុះឆេះ ចំសំណង់ អាគារ សុវត្ថិភាពហោះហើរ អន្តរជាតិ ឬ FlightSafety International building ដោយនៅក្នុងនោះ រាល់ ជើងហោះហើរ ក្នុងអាកាសយានដ្ឋានមួយនេះ បានរងនូវផលប៉ះពាល់ ។ យ៉ាងណាមិញ បើតាមការអះ អាងអោយដឹង ពីមន្រ្តីពន្លត់អាគ្គីភ័យម្នាក់ផ្សេងទៀត អោយដឹងថា ជន រងគ្រោះ ស្លាប់ ៣ រូប ត្រូវបានគេ ប្រទះឃើញថាបានស្លាប់ភ្លាមៗនៅក្នុងសំណង់អាគារ អំឡុងពេល ដែល មានយន្តហោះធ្លាក់ ខណៈជន រងគ្រោះស្លាប់ទី ៤ ដែលត្រូវបានគេជឿថា ជាអ្នកបើក យន្តហោះ នោះ ត្រូវ បានគេប្រទះឃើញ ថាបាន ស្លាប់នៅលើដំបូលអាគារ ។

គួរបញ្ជាក់ថា ជនរងគ្រោះ ៥ នាក់ដែលបានទទួលរងរបួសនោះ ត្រូវបានគេរាយការណ៍អោយដឹងថា ត្រូវ បានអាជ្ញាធរមានសមត្តកិច្ច ចាប់បញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ ក្នុង ស្រុក ដែលនៅក្បែរកន្លែងកើត ហេតុបំផុត ខណៈពួកគេបានទទួលរងរបួសធ្ងន់ ក្រោយកើតហេតុ ៕

<object width="490" height="420" data="http://www.youtube.com/v/EmkoM35sZkA&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/EmkoM35sZkA&rel=1" /></object>

<object width="491" height="421" data="http://www.youtube.com/v/8o1m5jnvlOo&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/8o1m5jnvlOo&rel=1" /></object>

<object width="492" height="422" data="http://www.youtube.com/v/i6xZLHs1S8A&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/i6xZLHs1S8A&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី