(ភ្នំពេញ)៖ បុរសម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល នៅក្នុងហេតុការណ៍បាញ់រះជិត១០គ្រាប់ ពីបុរសស្រវឹងម្នាក់ នៅម៉ោង៣៖២០នាទីយប់ឈានចូល ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅក្លឹប មេន ហាតធេន នៅជាប់ខាងក្រោយសណ្ឋាគារហូលីដេ ដែលជាក្លឹបធ្លាប់កើតរឿងបាញ់បោះរាប់ភ្លេច និងសង្ស័យប្រើប្រាស់គ្រឿងញៀនផងដែរ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៦ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

មន្ត្រីអាវុធហត្ថខណ្ឌដូនពេញមួយរូបបានឲ្យដឹងថា នៅមុនមានករណីបាញ់រះ ជនបង្កបានដឹកប្រពន្ធទៅរាំលេង នៅក្នុងក្លឹបកំសាន្តមួយកន្លែង ពេលកំពុងតែរាំ ក៏មានក្រុមផ្សេងទៀតមករាំប៉ះចង្កេះប្រពន្ធ ហើយជនសង្ស័យជាប្តី បានខឹងហើយនាំប្រពន្ធចេញមកក្រៅ និងបានឈ្លោះគ្នាជាមួយអ្នកដែលរាំប៉ះចង្កេះប្រពន្ធ។ នៅពេលនោះសន្តិសុខ ក៏បានឃាត់កុំឲ្យមានការឈ្លោះគ្នា ជនសង្ស័យក៏ព្រមឈប់ ហើយក៏បានលួងប្រពន្ធទៅផ្ទះ ជាមួយបងថ្លៃដែលនៅខាងក្រៅ ពេលនោះជនសង្ស័យបានជិះម៉ូតូតែម្នាក់ឯង ទៅយកកាំភ្លើងនៅផ្ទះ ពេលជិះមកដល់ ក៏បានឈប់ជិតកន្លែកើតហេតុ ហើយបានដកកាំភ្លើងចេញពីម៉ូតូ ធ្វើការបាញ់រះនៅបណ្តាលឲ្យត្រូវសន្តិសុខ២នាក់ ដែលកំពុងតែដើរចេញមកក្រៅ រកទិញទឹកផឹក ដោយ ជនរងគ្រោះម្នាក់ត្រូវត្រង់ពោះ និងម្នាក់ទៀតត្រូវដៃខាងស្តាំ។

សន្តិសុខដែលរងរបួស នៅក្នុងការបាញ់នោះទី១-ឈ្មោះ កង ចិត្រា អាយុ៤៦ឆ្នាំ និងទី២ឈ្មោះ ដុំ ធី អាយុ៤២ឆ្នាំ។ បន្ទាប់ពីបាញ់បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរហើយ សន្តិសុខទាំងពីរត្រូវបានមិត្តភក្តិ ដែលធ្វើការជាមួយដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ត្រភ្លាមៗ ដើម្បីឲ្យរួចផុតពីសេចក្តីស្លាប់។

រឺឯជនបង្កវិញបន្ទាប់ពីបាញ់ហើយ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនបានភ្លាមៗ រួមនិងអាវុធវែង១ដើមម៉ាក អឹមសី លេខ៥៦៧៧ គ្រាប់៦គ្រាប់ ម៉ូតូមួយគ្រឿង ម៉ាក PCX ស្លាកលេខភ្នំពេញ 1FB-9233 នៅកន្លែងកើតហេតុតែម្តង។

កម្លាំងអាវុធហត្ថបានបន្តទៀតថា ជនបង្កនៅក្នុងការបាញ់បោះនោះឈ្មោះ ចៅ រង្សី អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ និងស្នាក់នៅផ្ទះលេខ១១Eo សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ជនបង្កក៏បានសារភាពថា កាំភ្លើងដែលប្រើប្រាស់ក្នុងការបាញ់នេះ គឺខ្លួនទិញមកពីមន្ត្រីយោធាមួយរូប នៅឯខេត្តប៉ៃលិន។ ជាចុងក្រោយជនបង្កត្រូវបាន កម្លាំងអាវុធហត្ថខណ្ឌដូនពេញ បញ្ជួនបន្តទៅកាន់ការិយាល័យជំនាញ នៃអាវុធហត្ថក្រុងភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី