CamNews

ខឹង​បណ្តេញ​ពី​ការ​ងារ បុគ្គ​លិក​ស្រី​​ម្នាក់​ បង្ហោះ​រូប​អាក្រាត​កាយ​របស់​ចៅ​ហ្វាយ លើ​ហ្វេស​ប៊ុក​ភរ

(អង់គ្លេស​)៖ ស្ត្រីជនជាតិអង់គ្លេសម្នាក់ ត្រូវបានគេរកឃើញកំហុសថា នាងបានបង្ហោះរូបភាពអាសអាភាស របស់ចៅហ្វាយប្រុស នៅលើអ៉ីនធឺណេត បន្ទាប់ពីនាងផ្ទុះកំហឹង នឹងមេនោះ ដែលបណ្តេញនាងចេញ ពីការងារ។

នាង Kaylea Reid អាយុ២៦ឆ្នាំ គឺជាបុគ្គលិក​នៅ Affinity Trust ដែលជាអង្គការសប្បុរសធម៌ ស្វែងរកមូលនិធិជួយជនពិការ តែនាងក៏ត្រូវមេបណ្តេញចេញ ពីការងារ ហើយជាការសងសឹក នឹងចៅហ្វាយឈ្មោះ Robert Page ស្ត្រីរូបនេះ ក៏យករូបភាពអាក្រាតកាយ របស់មេ ដែលផ្ញើឲ្យមើលមុនពេលរៀបការ យកទៅបង្ហោះនៅលើទំព័រហ្វេសប៊ុក រកស៊ីរបស់ប្រពន្ធមេនោះតែម្ដង។

ដំបូង បុរសជាចៅហ្វាយ និងបុគ្គលិកស្រីរូបនេះ ហាក់ស្និទ្ធស្នាលនឹងគ្នា ក្រោយពីនាងបែកពីមិត្តប្រុស ទើបមានការផ្ញើរូបអាក្រាត ឲ្យ​គ្នាមើលបែបនេះ។ លុះក្រោយមក Page ក៏រៀបការប្រពន្ធថ្មី ដែលជានាយកក្រុមហ៊ុនមួយ ហើយក៏មានរឿងរ៉ាវ ជាមួយ ​Reid រួចបានបណ្តេញនាង ចេញពីការងារ ធ្វើឲ្យស្ត្រីរូបនេះ ផ្ទុះកំហឹងក៏បង្ហោះរូបអាក្រាត របស់ចៅហ្វាយ ដើម្បីធ្វើឲ្យគេរងការអាម៉ាស់។

Reid ប្រឈមនឹងការជាប់គុក រយៈពេល២ឆ្នាំ តែក៏ត្រូវតុលាការបន្ធូរបន្ថយទោស នៅត្រឹម៦ខែវិញ ហើយក៏មិនបានបញ្ជាឲ្យនាងបង់សងជំងឺចិត្ត អ្វីដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង