CamNews

សាហាវ ៖ រថយន្ត ១០០ គ្រឿង បុកបន្តកន្ទុយគ្នា គរ លើស្ពានអាកាស ស្លាប់មនុស្ស ហោចណាស់ ២ នាក់

ស្ទើរតែមិនគួរអោយជឿ ៖ ហោចណាស់ មនុស្ស ២ នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍រន្ធត់ រថយន្តបុកបន្តកន្ទុយគ្នា ដល់ទៅ ១០០ គ្រឿង  នៅលើ​​   ស្ពានមួយកន្លែង ជិតនឹង អាកាសយានដ្ឋានអន្តរជាតិ Incheon ប្រទេស កូរ៉េខាងត្បូង ។

បន្ថែមពីលើនេះ សេចក្តីរាយការណ៍បន្តអោយដឹងថា ៖ មនុស្ស ៤២ នាក់ផ្សេងទៀតបានទទួលរងរបួស ក្នុងនោះ ជនរងគ្រោះ ៨ នាក់ រងរបួសធ្ងន់ ។ របាយការណ៍ស្រង់ សម្តីមន្រ្តីប៉ូលីស   ដោយ  មានការអះ អាងជាជំហានដំបូងអោយដឹងថា គ្រោះថ្នាក់រន្ធត់លើកនេះ​រហូតដល់ថ្នាក់     រថយន្ត  បុកគ្នា បន្តបន្ទាប់ ច្រើនដល់ទៅ ១០០ គ្រឿង អាចកើតឡើងទៅបាន បណ្តាលមកពីរថយន្ត ប៊ើស បោលបុករថយន្តមួយ គ្រឿងផ្សេងទៀត ដែលបើកនៅពីមុខ អំឡុងលក្ខខ័ណ្ឌ អាកាសធាតុ ចុះអ័ព្ទជាខ្លាំង ។

គួរបញ្ជាក់ថា ស្ពានខាងលើនេះ គឺជាតំណភ្ជាប់ ពីទីក្រុង Incheon និងទីក្រុង   Seoul ទៅអាកាសយាន ដ្ឋាន លើកោះ Yongjing ។ ប្រភពដដែលបន្តអោយដឹងថា ក្រោយកើតមានឡើងនូវគ្រោះថ្នាក់លើកនេះ ស្ពានខាងលើ បានបិទជាបណ្តោះអាសន្ន នូវផ្លូវរថមួយចំនួន ។ ភ្នាក់ងារសារព័ត៌មាន The Associated Press ដកស្រង់សម្តីមន្រ្តីប៉ូលីស លោក Kim Seong-han អោយដឹងថា​ ក្រុម   ការងារសង្គ្រោះបន្ទាន់ ពុំ ទាន់អាចមានវត្តមាន ចូលទៅដល់  រថយន្ត   ខូចខាតទាំងអស់នោះ  នៅ ឡើយទេ ។ ប្រតិបត្តិការជួយ សង្គ្រោះ ក៏ដូចជាស្តារនូវស្ថានការណ៍ ឡើងវិញ ត្រូវបានញ៉ាំញីដោយ ការចុះអ័ព្ទ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី