ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បាន សម្រេចជាផ្លូវការហើយដោយបានជ្រើសរើស យក ពហុកីឡ ដ្ឋានជាតិអូឡាំពិក ធ្វើជាទីលានសម្រាប់ប្រកួតវគ្គជម្រុះ ពានរង្វាន់ 2018 FIFA World Cup Russia ជុំទី២ប្រចាំ ទ្វីបអាស៊ី ដែលនឹងចាប់ផ្ដើមនៅដើមខែមិថុនាខាងមុខនេះ ។

យើងតាមកម្មវិធីប្រកួត ដែលទទួលបានពីមន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា រាល់ការធ្វើជាម្ចាស់ផ្ទះ នៅពេលប្រកួតជាមួយក្រុមភ្ញៀវ ក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ប្រចាំទ្វីបអាស៊ីខាងលើកម្ពុជា នឹងប្រកួត នៅពហុកីឡដ្ឋានជាតិអូឡាំពិក ព្រោះបច្ចុប្បន្នពហុកីឡដ្ឋានដ៏ធំជាងគេនៅកម្ពុជានេះ បានជុសជួលរួចស្ទើរតែទាំង ស្រុងទៅហើយ ។

គួរបញ្ជាក់ថា ក្នុងយុទ្ធនាការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ជុំទី២នេះ កម្ពុជា គឺស្ថិតនៅក្នុង ពូលE ជាមួយនឹងក្រុមខ្លាំងៗ ៤ប្រទេស រួមមាន ជប៉ុន, អាហ្វហ្គានីស្ថាន, ស៊ីរី និងសិង្ហបុរី ខណៈថ្ងៃបើកឆាកកម្ពុជា នឹង បើកទ្វារទទួលស្វាគមន៍ក្រុមភ្ញៀវសិង្ហបុរីមុនគេ នៅថ្ងៃទី១១ ខែមិថុនាខាងមុខ ដើម្បីសម្ពោធ ពហុកីឡដ្ឋានជាតិ ដែលទើបតែក្រាលស្មៅសិប្បនិម្មិតរួច កាលពីពេលថ្មីៗកន្លងទៅនេះ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល