CamNews

អីយ៉ា! ជិតមានស្មាតហ្វូនប្រើ Android មានកាមេរ៉ា 50 megapixel ហើយតើ!

ស្មាតហ្វូនអេក្រង់ 2K ជិតបង្ហាញខ្លួនរបស់ Oppo គឺ Find 7 អាចនឹងក្លាយជាស្មាតហ្វូន Android ដំបូង គេដែលបានបំពាក់នូវកាមេរ៉ាទំហំ 50 មេហ្គាភិចស្យែល ពោលខ្ពស់ជាងទាំងគំរូស្មាតហ្វូន Windows Phone Nokia Lumia 1020 ថែមទៀតផង។

Find 7 គឺជាគំរូស្មាតហ្វូនដែល Oppo ត្រៀមធ្វើការបង្ហាញណែនាំនៅក្នុងព្រឹត្តិការណ៍មួយ ដែលនឹងប្រា រព្ធធ្វើឡើងនៅថ្ងៃទី ១៩ ខែ មីនា ខាងមុខនេះ។ ក្រៅតែពីអេក្រង់ QHD 2K ដ៏ភ្លឺច្បាស់ ព័ត៌មានថ្មីបំផុត​បានឲ្យដឹងថា ស្មាតហ្វូននេះ អាចនឹងត្រូវបានបំពាក់នូវកាមេរ៉ា មានទំហំមេហ្គាភិចស្យែល ដ៏ខ្ពស់។

រូបភាពទំហំ 50 megapixel ជាមួយព័ត៌មាន EXIF ត្រូវបានឲ្យដឹងថា ថតចេញពី Oppo Find 7

រូបភាពថ្មីមួយ នៅលើបណ្តាញសង្គម Weibo ត្រូវបានគេឲ្យដឹងថា វាបានថតចេញពីកាមេរ៉ារបស់ Oppo Find 7 មានព័ត៌មាន EXIF បង្ហាញឲ្យឃើញវាមានកំរិតរីសូលុយហ្សិន 8.160 x 6.120 pixel គឺស្មើទៅ នឹងទំហំមេហ្គាភិចស្យែលឡើងដល់ 50 MP។ រូបភាពនេះ បានបង្ហាញនូវពន្លឺភ្លឺច្បាស់ ដែលមានទំហំ រូបភាពឡើងដល់ 9,7 MB (ទស្សនារូបភាពដើម ចុចត្រង់នេះ)។

សម្រាប់នៅលើទីផ្សារបច្ចុប្បន្ននេះ ស្មាតហ្វូន PureView 808 និង Lumia 1020 របស់ Nokia នៅតែជា បណ្តាស្មាតហ្វូន ដែលបំពាក់នូវកាមេរ៉ា មានកំរិតភិចហ្យែលខ្ពស់ជាងគេ គឺ 41 MP។ ក្នុងនោះ ចំពោះ ស្មាតហ្វូនប្រើ Android វិញ ស្មាតហ្វូនដែលកំពុងតែមានកាមេរ៉ាកំរិតភិចស្យែលខ្ពស់ជាងគេនោះគឺ  Xperia Z1 និង Xperia Z2 ជាមួយកាមេរ៉ាទំហំ 20,7 megapixel។

ជាក់ស្តែង កំរិតភិចស្យែលកាមេរ៉ាខ្ពស់បំផុត មិនមែនសុទ្ធតែមានន័យថា គុណភាពកាមេរ៉ា នឹងល្អបំផុត នោះទេ គឺវាត្រូវពឹងផ្អែកទៅលើកត្តាមួយចំនួនទៀតដូចជា ទំហំ Sensor ក៏ដូចជាក្បួនដំណោះស្រាយ ផ្សេងៗ និងបច្ចេកវិទ្យា កែច្នៃរូបភាព ដែលមានមកជាមួយ ស្មាតហ្វូន ផងដែរ។

មុននេះ Oppo ក៏បានបង្ហើបពីស្មាតហ្វូន Find 7 ថ្មីរបស់ខ្លួន នឹងមានអេក្រង់ 2K ដ៏ភ្លឺច្បាស់

បើយោងតាម GSM Arena ក្រៅតែកាមេរ៉ាទំហំឡើងដល់ 50 MP បណ្តាព័ត៌មានចចាមអារាម កាលពី ពេលថ្មីៗនេះ បានឲ្យដឹងថា គំរូស្មាតហ្វូន Android នេះ សន្យាថានឹងមានបំពាក់នូវលក្ខណៈសម្បត្តិដ៏ ខ្លាំង គឺប្រហាក់ប្រហែលទៅនឹងបណ្តាម៉ូដែលស៊េរីខ្ពស់ៗ ដូចជា Xperia Z2 និង Galaxy S5 ដែលទើប តែបង្ហាញខ្លួន ជាមួយនឹងការបំពាក់នូវ chip Qualcomm Snapdragon 801 ស៊េរីថ្មី​ និង RAM 3 GB។ ផលិតផលនេះ នឹងបង្ហាញខ្លួន ជាមួយម៉ូដែលពីរផ្សេងគ្នា ដែលមួយ ត្រូវបានបំពាក់នូវអេក្រង់ទំហំ 5,5 inch កំរិតរីសូលុយហ្សិន 2K QHD 2.560 x 1.440 pixel ហើយមួយទៀត មានទំហំអេក្រង់តូចជាងបន្តិច គឺ 5 inch Full HD ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress