(ភ្នំពេញ)៖ តារាសម្តែងប្រុសរូបសង្ហា លោក សាយ សៀរ៉ា ថ្មីៗនេះ បានសរសេរបង្ហោះភ្ជាប់ ជាមួយរូបថតក្មេងប្រុសជំទង់ម្នាក់ បង្ហាញពីអារម្មណ៍អាណិតអាសូរ ស្ទើររកអ្វីថ្លែងពុំបាន ខណៈក្មេងនោះ មានវាសនាអភ័ព្វ ខុសពីមនុស្សដទៃ ដែលគេកើតមកមានកាយសម្បទារ គ្រប់គ្រាន់ តែកម្មអ្វីខុសគេ ទើបក្មេងម្នាក់នេះក្លាយទៅជាដូច្នោះ។

ក្នុងដំណើរលំហែកម្សាន្ត ឆ្ពោះទៅជួបជុំគ្រួសារឪពុក-ម្តាយនៅឯស្រុកកំណើត នាព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០១៦នេះ តារាប្រុសលេចធ្លោ លើសកម្មភាពមនុស្សធម៌ នាពេលកន្លងមកលោក សាយ សៀរ៉ា ដោយក្តីអាណិតអាសូរខ្លាំង បានហៅក្មេងប្រុសជំទង់ ដែលមានទីលំនៅភូមិជាមួយគ្នា ហើយមានរូបកាយខុសប្លែក ពីក្មេងដទៃមកលេង និងបានថតរូបជាមួយ បង្ហាញពីកាយវិកាយ មិនរើសអើង ទោះបីជាដឹងថា ក្មេងនោះមានមុខមាត់ក្រក់ខ្លាំងក្ដី។

តាមរយៈបណ្តាញសង្គម ហ្វេសប៊ុករបស់តារាប្រុស លោក សាយ សៀរ៉ា បានលើកឡើង បង្ហាញប្រាប់ពីក្តីអាណិតអាសូរ ចំពោះក្មេងម្នាក់នោះ ជាសាធារណៈថា« ខ្ញុំទៅផ្ទះនៅស្រុក ក៏បានហៅក្មេងនៅជិតផ្ទះមកលេង គ្នាគួរឲ្យអាណិតណាស់ កើតមកមុខមិនដូចគេ ជីវិតអើយជីវិត ម៉ែឪស្អាត តែគ្នាគួរឲ្យណិតណាស់ នៅស្រុកជិតផ្ទះខ្ញុំ»។

បន្ទាប់ពីឃើញការបង្ហោះសារ ដោយភ្ជាប់ជាមួយរូបភាពនេះភ្លាមៗនោះ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់លោក សាយ សៀរ៉ា ត្រូវបានទស្សនិកជនជាច្រើនបានសម្តែងអារម្មណ៍អាណិតអាសូរ ដល់ក្មេងម្នាក់នោះ ស្រដៀងគ្នាជាមួយតារាប្រុសលោក សាយ សៀរ៉ា ដែរ។ មិនតែប៉ុណ្ណោះ ក៏មានការCoummetn សួរនាំពីជំងឺព្រមទាំង មានការ Shares ចែករំលែកបន្តឲ្យគ្នា ជាច្រើនផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី