CamNews

Ronaldo គ្រោងសម្រេចចិត្ដ ចាកចេញពីនិវត្ដភាព ចូលមកកាន់អាជីព ជាកីឡាករវិញហើយ

ព័ត៌មានកីឡា៖ ​ភ្នាក់ផ្អើលស្ទើរអស់អង្គភាពសារព័ត៌មានក្រោយពី លេចឮដំណឹងថា អតីតខ្សែប្រយុទ្ធដ៏ឆ្នើម​បំផុតរបស់ក្រុមជម្រើសជាតិ ប្រេស៊ីល ឈ្មោះថា Ronaldo ចង់វិលត្រលប់ពីការចូលនិវត្ដន៍ មកកាន់តំណែង​​អាជីពជាកីឡាករបាល់ទាត់វិញហើយ ។

ខ្សែប្រយុទ្ធដ៏ល្បីឈ្មោះរបស់ក្រុមជម្រើសជាតិ ប្រេស៊ីល កីឡាករ Ronaldo បានត្រូវអ្នកសាព័ត៌មានចុះផ្សាយ​ថា ​​កីឡាករ ពិតជានៅមិនសុខ ស្រណុកស្រួលឡើយ ក្រោយពេល ចាកចេញពីអាជីពជាកីឡាករ​បាល់ទាត់​នេះ ដោយហេតុ គាត់តែងតែស្រម៉ៃឃើញអតីកាល នៃភាពអស្ចារ្យ ដែលមិនអាចបំភ្លេចបាន។​

ស្របនិងការចុះផ្សាយដូច្នោះ កីឡាករក៏បានត្អួញត្អែប្រាប់ដល់ប្រិយមិត្ដរបស់គាត់ដែរថា​ គាត់ពិតជាចង់​វិលត្រលប់ចូលក្នុងវិស័យនេាះវិញណាស់ តែដោយឡែកសុខភាពរបស់គាត់មិនដូចមុនឡើយ ដូច្នេះដើម្បី​អាចវិលត្រលប់ទៅកាន់តំណែងវិញ លុះត្រាតែមានសុខភាពល្អ​ប្រសើរ ។ ប៉ុន្ដែគាត់និងព្យាយាម​ថែ​រក្សា​​សុខភាព និង ខិតខំប្រឹងហ្វឹកហាត់ឡើងវិញ ដើម្បីសម្លឹងមើលឃើញថ្ងៃនៃការចាកចេញពីនិវត្ដភាពនេះ ។​

កីឡាករ Ronaldo មានវ័យដល់ទៅ ៣៧ ឆ្នាំទៅហើយ ។ គាត់គឺជាកីឡាករលេងល្អបំផុតគ្រប់ការប្រកួត​ ហើយមិនត្រឹមតែប៉ុណ្ណោះ គាត់ថែមទាំងធ្លាប់ទទួលបានពានរង្វាន់ជាកីឡាករឆ្នើមលំដាប់ថ្នាក់ពិភពលោក ដល់ទៅ ៣ រដូវកាល ។

ថ្លែងពីសម្ដីចុងក្រោយ បានលើកឡើងថា គាត់និងប្រឹងប្រែងហ្វឹកហាត់ឲ្យអស់ពីសមត្ថភាព ដើម្បីបង្កើតឡើងវិញនូវអ្វីដែលធ្លាប់មានពីមុនមក ។​ ជាពិសេស គាត់ចង់ស្ដាប់សម្លេងស្រែកហ៊ោកញ្ជ្រៀវម្ដងទៀត​នៅលើទីលានប្រកួត ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ thenational