ប៉េកាំង ៖ ការិយាល័យកិច្ចការកោះតៃវ៉ាន់ របស់ប្រទេសចិននោះ ព្រលយពាក្យគម្រាមនៅថ្ងៃពុធនេះ អោយដឹងថា រាល់បទអន្តរាគមន៍ណាមួយដែលលូកដៃចូល ឬក៏ធ្វើឲ្យប៉ះពាល់/ខូចខាត ដល់គោល នយោបាយចិនតែមួយនេះ អាចនឹងនាំឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរទៅដល់ សន្តិសុខ និងស្ថេរភាព ច្រកសមុទ្រនៃកោះតៃវ៉ាន់ ។

គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិកថ្មី ដែលទើបតែជាប់ឆ្នោត លោក Donald Trump ស្រាយ បំភ្លឺកាលពីថ្ងៃអាទិត្យកន្លងទៅនេះឲ្យដឹងថា សហរដ្ឋអាមេរិក មិនទៅចាំបាច់អីត្រូវរក្សាជំហ ទទួល ស្គាល់ថា កោះតៃវ៉ាន់ ជាផ្នែកមួយនៃ "ចិនតែមួយ" នោះទេ ។ លោក ដូណាល់ ត្រាំ បានលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ Fox News ថា «ខ្ញុំមិនចង់ឱ្យចិនបង្គាប់បញ្ជា ឬប្រាប់ឱ្យខ្ញុំធ្វើអ្វីដែលខ្ញុំត្រូវធ្វើនោះទេ ហើយខ្ញុំក៏មិនដឹងដែរថា តើហេតុអ្វីបានជាយើងត្រូវទទួលស្គាល់គោលនយោបាយចិនតែមួយ? ដរាបណាយើងអាចឈានដល់កិច្ចព្រមព្រៀង មួយជាមួយចិនដើម្បីទទួលបានការតបស្នង ក្នុងនោះរួមមានទាំងវិស័យពាណិជ្ជកម្ម»។

គួរបញ្ជាក់ថាសហរដ្ឋអាមេរិក និងចិនបានជួបភាពតានតឹងនឹងគ្នា មួយប្រាវកាលពីថ្ងៃទី០២ ខែធ្នូ កន្លងទៅ ក្រោយពេលដឹងពីដំណឹងកិច្ចសន្ទានា តាមទូរស័ព្ទរវាងលោកត្រាំ និងមេដឹកនាំកោះតៃវ៉ាន់ ត្បិតអីសម្រាប់ចិនកិច្ចសន្ទនានេះ គឺបង្ហាញពីការគំាទ្រឯករាជ្យភាពរបស់កោះតៃវ៉ាន់ ដែលរដ្ឋាភិបាលចិនគ្រប់ជំនាន់ចាត់ទុកថាតៃវ៉ាន់ គ្រាន់តែជាខេត្តមួយរបស់ខ្លួន៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA