CamNews

ញ៉ែម សុគន្ធ តារា​ចាស់​វស្សា មិន​បាក់​ស្រុត​ប្រជាប្រិយភាព

ភ្នំពេញ៖ តារាសម្តែង និងជាពិធីករប្រុសរូបសង្ហា ចង្កាព្រែក លោក ញ៉ែម សុគន្ធ សម្រាប់មួយ រយៈពេលនេះ ត្រូវបានគេដឹងថា លោកជាតារាសម្តែង ប្រុសមួយដួងរបស់ខ្មែរ កំពុងតែឆក់ទាញ យកបាននូវប្រជាប្រិយភាព និងការគាំទ្រខ្ពស់ជាងគេ ពីសំណាក់ស្រទាប់ មហានជនទូទៅ ក៏ដូច ជាស្រទាប់យុវវ័យ។

ភាពជោគជ័យ ក្នុងអាជីពជាអ្នកសម្តែង និងពិធីករ នៅតាមបណ្តាស្ថានីយទូរសទ្សន៍ ក្នុងស្រុក របស់លោក ញ៉ែម សុគន្ធ នេះហើយ ត្រូវបានមហាជនគ្រប់ មជ្ឈដ្ឋានមើលឃើញថា តារាសម្តែង ពូកែវោហាស័ព្ទ និងមានទេពកោសល្យរូបនេះ គឺ កំពុងតែមានឱកាស ក្នុងការឆក់ យកទីផ្សា សិល្បៈ ដែលអាចរកប្រាក់ចំណូលបានខ្ពស់ពីការសម្តែង ខ្សែភាពយន្តភាគ ស្ប៉តពាណិជ្ជកម្ម និង ដើរតួរជាពិធីករ ជាដើម។

ជាការកត់សម្គាល់ ចាប់តាំងពីអំឡុង ដើមឆ្នាំ ២០១៣ រហូតមកដល់ពាក់កណ្តាល ឆ្នាំ២០១៤នេះ តារាសម្តែងកំពុងតែស្ថិតនៅក្នុង បេះដូងទស្សនិកជនគ្រប់វ័យ លោក ញ៉ែម សុគន្ធ មិនត្រឹមតែ ទទួលបាននូវភាពជោគជ័យពីការសម្តែងប៉ុណ្ណោះទេ ថែមទាំងបានបង្កើន នូវភាពល្បីល្បាញ បាន កាន់តែងខ្លាំង។ ភាពលេចធ្លោពីមួយឆ្នាំ ទៅមួយឆ្នាំ នេះហើយ បានធ្វើឱ្យតារាសម្តែងប្រុសរូបនេះ កាន់តែកាក់កប ជាមួយអាជីពជាអ្នកសិល្បៈ ។ នេះក៏ជាឱកាសមួយដ៏ល្អផងដែរ សម្រាប់ការរក ចំណូល ដើម្បីបើកមុខជំនួញថ្មីមួយ ទៅពេលអនាគត ។

ស្របជាមួយគ្នានេះ ក៏មានមហាជនមួយចំនួនបានសង្កេតឃើញថា តារាសម្តែង រូបសង្ហាលោក ញ៉ែម សុគន្ធ គឺជាតារាចាស់វស្សា ដែលកំពុងតែស្ថិតក្នុង លំដាប់តារាជួរមុខ ហើយក៏ជាតារា ដែល មានទីផ្សារខ្ពស់ និងទទួលបានការ គាំទ្រខ្លាំងក្លាជាងគេ ពីសំណាក់យុវវ័យ និងមហាជន ជាអ្នក គាំទ្រ។ ពិសេសជាងនេះទៅទៀត គឺលោក ក៏ទទួលបានការកោតសរសើរ ពីមាត់ទស្សនិកជនថា ជាតារាមិនប្រកាន់ឫកពារ និងឆ្លើងឆ្មៃ ជាមួយអ្នកគាំទ្រគ្រប់រូប។

រយៈពេលចុងក្រោយនេះ ត្រូវបានគេមើឃើញថា តាមរយៈខ្សែរឿង ដែលបានចូលខ្លួនសម្តែង ដោយលោក ញ៉ែម សុគន្ធ មួយចំនួន គឺបានធ្វើឲ្យមហាជនជាច្រើន ដាក់ការចាប់អារម្មណ៍ ទៅលើ និង មានការគាំទ្រ ចំពោះទេពកោសល្យយ៉ាងខ្លាំងក្លាទៀតផង។ ទាំងនេះ អាចបញ្ជាក់ឲ្យឃើញ យ៉ាងច្បាស់ថា លោក ញ៉ែម សុគន្ធ នៅតែអាចរក្សាបានកេរ្តិ៍ឈ្មោះល្បី និងប្រជាប្រិយ ភាព ដដែល៕

ផ្តល់សិទ្ធិ ៖ ដើមអំពិល