CamNews

កម្មវិធី "The Voice" នៅ​កម្ពុជា បញ្ចប់​ការ​ជ្រើសរើស បេក្ខជន-បេក្ខនារី ក្នុង​ដំណាច់​ខែឧសភានេះ

ភ្នំពេញ៖ បន្ទាប់ពីប្រើរយៈពេល ពេញមួយខែ ក្នុងការជ្រើសរើស បេក្ខជន-បេក្ខនារី តាមបណ្ដាខេត្តជាច្រើនរួចមក ក្នុងវិធី "The Voice" នឹងបញ្ចប់ក្នុងការជ្រើរើសនៅថ្ងៃ ស្អែក ជាថ្ងៃចុងក្រោយ នៃ Pre-Audition ដែលប្រារព្ធធ្វើឡើង នៅមជ្ឈមណ្ឌលកម្សាន្ត កោះពេជ្រ ។ ប្រភពពីអ្នករៀបចំកម្មវិធី "The Voice" បានប្រាប់គេហទំព័រ LookingTODAY ថា សម្រាប់បេក្ខភាព ដែលមិនទាន់បានដាក់ពាក្យ ក៏អាចមកដាក់ នឹងប្រឡងភ្លាម នៅថ្ងៃស្អែកនេះបានដូចគ្នាទាំងអស់។

សម្រាប់បេក្ខជន-បេក្ខនារី តាមបណ្ដាខេត្ត អាចមានប្រហែលរាប់រយនាក់ ដូចនេះ មិនសូវជាមានបញ្ហាចោទ ប៉ុន្មានទេ ប៉ុន្តែសម្រាប់រាជធានីភ្នំពេញវិញ មានជាង៣០០០នាក់ ឯណោះ ដែលនាំឲ្យក្រុមកាងារអាច ដាច់បាយ ដាច់ទឹក ព្រោះត្រូវទាក់ទង បេក្ខជន-បេក្ខនារី ទាំងអស់ នឹងរៀបចំបច្ចេកទេសនានា ដើម្បីត្រៀមឲ្យត្រូវ ទៅតាមស្ដង់ដារបរទេស ។ តាមរយៈការជ្រើសរើស តាមបណ្ដាខេត្តឃើញថា បេក្ខជន-បេក្ខនារី មានសមត្ថភាពច្រើនណាស់ សំឡេងក៏ល្អ ។ តែពួកគេ បានត្រឹមតែឆ្លងផុតវគ្គទី១ ប៉ុណ្ណោះ នៅសល់វគ្គជម្រុះ ជាច្រើនទៀត សុទ្ធសឹងជាឧបសគ្គធំៗ សម្រាប់បេក្ខជន -បេក្ខនារី ត្រូវមានការបង្ហាត់បង្ហាញ បទពិសោធន៍ក្នុងការប្រើប្រាស់ សំឡេង ពីសំណាក់តារាចម្រៀងល្បីៗ ទាំងបួនផងដែរ ។

ចំណែក តារាចម្រៀងទាំងបួនដួង រួមមាន នាង ឱក សុគន្ធកញ្ញា លោក ឆន សុវណ្ណារាជ នាង ពេជ្រ សោភា និងលោក ណុប បាយ៉ារិទ្ធ ដែលជាតួអង្គធំ ក៏ដូចជាគ្រូបង្វឹក ក្នុងកម្មវិធីនេះ បាននិយាយគ្នាជារួមថា "សូមឲ្យបេក្ខជន ដែលមានសមត្ថភាព ទាំងអស់ ចូលរួមជាមួយ កម្មវិធីលំដាប់ថ្នាក់ពិភពលោកនេះ កុំខ្លាចឲ្យសោះ..។ ត្រូវមានភាពជឿជាក់លើខ្លួនឯង បើសិនជា មានសមត្ថភាពពិតប្រាកដ ពួកគេនឹងជួយបង្ហាត់បង្ហាញ នូវជំនាញក្នុងការច្រៀង បន្ថែមទៀត ដើម្បីក្លាយជា តារាចម្រៀងល្បី នៅថ្ងៃអនាគត តាមបំណងប្រាថ្នា ជាមួយនឹងទឹកប្រាក់ រង្វាន់១០០លានរៀល សម្រាប់ជ័យលាភី លេខ១ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល