ភ្នំពេញ : នេន១អង្គគង់នៅវត្តគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ដែលប្រភពព័ត៌មាន ពី ឪពុកម្តាយកុមារីរងគ្រោះ អះអាងថា ត្រូវជាក្មួយព្រះចៅអធិការវត្ត គោកខ្សាច់ ត្រូវឪពុកម្តាយកុមារីរងគ្រោះ ប្តឹងចោទប្រកាន់ថា បានរំលោភសេពសន្ថៈ ទៅកូនស្រីរបស់គាត់ទើបតែអាយុ៥ឆ្នាំ នៅក្នុងកុដិដោយលួង ឲ្យញុំនំ១កញ្ចប់ទឹកក្រូច១កំប៉ុង ចាប់តាំងពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥ លុះដល់ថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំដដែលទើប ឪពុកម្តាយកុមារីរងគ្រោះដឹកដៃកូន មកដាក់ពាក្យបណ្តឹងនៅនគរប៉ុស្តិ៍ភ្លើងឆេះរទេះ ឲ្យជួយរកយុត្តិធម៌ដល់កូនស្រី របស់ពួកគាត់។

ប្រភពព័ត៌មានបានឲ្យដឹងថា បន្ទាប់ពី មានការសម្របសម្រួល ពីអាជ្ញាធរមូលដ្ឋានមិនត្រូវគ្នានោះ បង្កឲ្យភ្ញាក់ផ្អើលដល់ ធម្មការខណ្ឌពោធិ៍សែនជ័យ និងមន្ត្រីសាលាខណ្ឌចុះដល់ទីតាំងវត្តកើតហេតុ រួមនិងនគរបាលប៉ុស្តិ៍ជាច្រើនផងដែរ ។ ប៉ុន្តែក្រោយពីមានការពិភាក្សាគ្នាអស់ប្រហែលជាជិត២ម៉ោងគេ បានឃើញចាកចេញទៅវិញដោយស្ងៀមស្ងាត់គ្រាន់តែឲ្យនគរបាលប៉ុស្តិ៍នៅប្រចាំនៅទីនោះ ។

បើយោងតាមការរៀបរាប់របស់ឪពុកម្តាយកុមារីរងគ្រោះបាននិយាយថា កូនស្រីរបស់គាត់ មានអាយុ៥ឆ្នាំ ជាកូនទី៣ក្នុងចំណោមបងប្អូន៥នាក់ ស្រីប្រុសម្នាក់ រស់នៅក្នុងបន្ទុកគ្រួសារទាំងអស់។ ចំណែកលោកសង្ឃអន្ទិតកូននេន ទទួលរងការចោទប្រកាន់ ក្នុងករណីខាងលើ នេះគ្រាន់តែដឹងថាព្រះនាម ហាក់ មានព្រះជន្ម១៤ ព្រះវស្សា ទើបតែបួសជានេន បានជាង១ខែកន្លងមកនេះទេ ( ពោលមុនបុណ្យភ្ជុំបិណ្ឌ ) គង់នៅវត្តកើតហេតុខាងលើ មាន ស្រុកកំណើតនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

ឪពុកកុមារីរងគ្រោះបាននិយាយថា កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥ កូនស្រីរបស់គាត់បានទៅរត់លេង នៅទីនោះ ក្រោយមកមានក្មេងៗ ដែលរត់លេងជាមួយកូនបានមកប្រាប់គាត់ដែរ ប៉ុន្តែគាត់មិនជឿក្រោយ គាត់បានដេញដោល កូនស្រីជាច្រើនលើកទើបកូនស្រី របស់គាត់ប្រាប់ទាំងភ័យភិត ដោយនិយាយថា ព្រះសង្ឃមានព្រះនាម ហាក់ បានលួង លោភដោយអោយនំ១កញ្ចប់ និងទូកក្រូច១កំប៉ុងញុំ រួចធ្វើសកម្មភាពចាប់រំលោភតែម្តង។ ក្រោយគាត់និង ភរិយាបានយកកូនទៅ កាន់ពេទ្យទឹកថ្លា ដើម្បីឲ្យជួយពិនិត្យមើល តែពេទ្យ មិនកើតទេ ប្រាប់ឲ្យគាត់ទៅមន្ទីរពេទ្យ មជ្ឃឹមកុមារ លុះទៅដល់ពេទ្យកុមារជាតិ ក៏ពេទ្យមិនទទួលដែរ ដោយបង្គប់ឲ្យទៅពេទ្យសម្ភពក្រុង លុះពេលទៅដល់ លោកគ្រូពេទ្យបានពិនិត្យមើលដោយយកចិត្តទុកដាក់បំផុត ឃើញថាប្រភេទកូនស្រីរបស់ឡើងហើមប៉ះលែងបាន គឺប៉ះឈឺៗពេលគ្រូពេទ្យបានចេញចុងសន្លឹកកោស លវិច្ឆ័យ១ច្បាប់ រួចគាត់ក៏បានមកដាក់ពាក្យបណ្តឹងនៅ នគរប៉ុស្តិ៍ភ្លើងឆេះរទេះឲ្យជួយរកយុត្តិធម៌ជូនកូនស្រីគាត់។

លោកបានសង្កត់ធ្ងន់ថា ប្រសិនបើកូនស្រីរបស់គាត់មិនទទួលបានយុត្តិធម៌នោះ គឺគាត់នឹងប្តឹងបន្តទៀត រហូតទទួលបានយុត្តិធម៌។

ពាក់នឹងការចោទប្រកាន់របស់ឪពុកម្តាយក្មេងស្រី រងគ្រោះនោះ មជ្ឈមណ្ឌលមិនអាចទំនាក់ទំនងជាមួយព្រះអង្គ ដើម្បីការបំភ្លឺបានទេ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល