CamNews

ខៀវ សានសាណា រងាពេកទ្រាំមិនបាន ជិះយន្តហោះ ទៅរកប្តីនៅខែក្រោយ

ភ្នំពេញ៖ រយៈពេលប៉ុន្មានថ្ងៃមកនេះ គេសង្កេតឃើញថា អាកាសធាតុ ហាក់មានភាពត្រជាក់ ខុសពីសព្វមួយដង ធ្វើឲ្យពិធីការិនីរូបស្រស់ សម្បូរវោហាសាស័ព្ទ នាង ខៀវ សានសាណា ប្រកាសក្តែងៗ នៅក្នុងមង្គលការ របស់ គឹម លីហ្សា កាលពីយប់មិញថា នាង រងាដល់ហើយទ្រាំ លែងចង់បាន នឹងជិះយន្តហោះទៅរកប្តីរបស់នាង ដើម្បីឲ្យបានកក់ក្តៅនឹងគេ ខណៈសិល្បករ សិល្បការិនី មួយចំនួនកំពុងតែសម្រុករៀបការ នារដូវធ្លាក់ខ្យល់ត្រជាក់កាយានេះ ។

គ្រាន់តែអតីតពិធីការិនី ពូកែលេងសើចក្នុងកម្មវិធី "ពេញចិត្តអត់?" នាង ខៀវ សានសាណា ប្រកាសថានាងរងា និងត្រៀមជិះយន្តហោះ ទៅលេងប្តីនៅក្រៅប្រទេសភ្លាម បានធ្វើឲ្យភ្ញៀវ កិត្តិយស និងមិត្តសិល្បៈ ដែលចូលរួមនៅក្នុងមង្គលការ របស់ គឹម លីហ្សា ទះដៃស្រែកហ៊ោរ កញ្រ្ជៀវព្រោងព្រាត នៅពេលឮ សានសាណា និយាយដោយបើកចំហបែបនេះ ។

តែទោះជាយ៉ាងណា ការប្រកាសក្តែងៗត្រង់ៗ នៅចំពោះមុខមហាជនបែបនេះ គឺគ្រាន់តែជាយុទ្ធ សាស្រ្ត និងការពញាក់អារម្មណ៍ទស្សនិកជ នដើម្បីឲ្យមានភាពសប្បាយរីករាយ នៅក្នុងពិធី មង្គលការ របស់ គឹម លីហ្សា តែប៉ុណ្ណោះ ហើយក៏គាប់ជួន ត្រូវនឹងរដូវរងាត្រជាក់តែម្តង ទើប នាងនិយាយបែបនេះ តែម្តងទៅ ។

បច្ចុប្បន្នគេសង្កេតឃើញ ថា ខៀវ សានសាណា ហាក់ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងសិល្បៈចាប់តាំងពីនាង ចាប់ដៃគូជាពិធីការិនី ជាមួយពិធីករពូកែសើច គឺលោក តាប៊ុយ រួមមក ប៉ុន្តែចំណែកសុភមង្គលក្នុងគ្រួសារវិញ ហាក់មិនសូវមានភាពកក់ក្ដៅប៉ុន្មានឡើយ នៅ ពេលដែលប្ដីរបស់នាង គឺរស់នៅជើងមេឃម្ខាងម្នាក់ ព្រោះតែភារកិច្ចការងាររៀងៗខ្លួន បើទោះ បីជាគ្រួសារឆ្លងទ្វីបមួយនេះ មានចំណងដៃកូនប្រុសពីរនាក់ រួចទៅហើយក្ដី៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល