CamNews

Wikileaks: ភ្នាក់ងារ CIA «កំពុងព្យាយាម Hack រថយន្ដទំនើបៗ» ដើម្បីគំរោងលួចធ្វើឃាត​ដោយមិនបន្សល់​ទុកដាន!

(វ៉ាស៊ីនតោន)៖ បន្ទាប់ពីបាន​ចេញផ្សាយ​ឯកសារសម្ងាត់​ជាង ៨,៧៦១ច្បាប់របស់ CIA ក្រោម​លេខកូដ “Vault 7”  និងមាន​ចំណងជើង​ថា “Year Zero” គេហ​ទំព័រ Wikileaks បានព្រមានជា​ថ្មីថា​ទីភ្នាក់ងារស៊ើបការ​សម្ងាត់អាមេរិក​មួយនេះ បាននិង​កំពុងព្យាយាម​ប្រើវិធីសាស្ត្រ Hack ដើម្បីគ្រប់​គ្រង​ ឬបញ្ជាលើ​ប្រព័ន្ធ​គ្រប់គ្រងរថយន្ដ និងរថយន្ដកាមីញ៉ុង​ទំនើបៗ ទុកប្រើការ​ក្នុងការអនុវត្តន៍​ប្រតិបត្តិ​សម្ងាត់ ក្នុងរួមមានទំាង​ការធ្វើឃាតដោយឥតបន្សល់ដានផងដែរ។ នេះបើតាម​ការចេញ​ផ្សាយដោយ​សារព័ត៌មាន​រុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០១៧។

យោងតាម Wikileaks​ ទោះបីជាការប្រើប្រាស់​បច្ចេកវិទ្យា Hack របស់ CIA ពុំទាន់មាន​ការបញ្ជាក់​ច្បាស់លាស់​ក៏ដោយ ក៏ប៉ុន្តែអ្វី​ដែលគេដឹង​គឺ CIA អាចនឹង​ប្រើ ប្រាស់​វាក្នុងវិធីសាស្ត្រ​ដ៏គួរឱ្យ​ភ័យខ្លាច ដោយរួមមាន​ទំាងការធ្វើ​ឃាតជាដើម។ Wikileaks នៅក្នុងសេចក្ដី​ថ្លែងការណ៍​របស់ខ្លួន​បានឱ្យដឹងដូច្នេះថា «កាលពី​ខែតុលា ឆ្នាំ២០១៤  CIA បានព្យាយាម​ស្វែងរក​ក៏ដូចជាប្រើប្រាស់​បច្ចេកវិទ្យា Hack​ ដើម្បីគ្រប់គ្រប់​លើប្រព័ន្ធ​បញ្ជារថយន្ដ និងរថយន្ដ​កាមីញ៉ុង​ទំនើប ហើយ​ម្យ៉ាងវិញទៀត​បើទោះជាវា​ពុំទាន់មាន​ការ​បញ្ជាក់​ច្បាស់លាស់ ក៏ប៉ុន្តែ​បច្ចេកវិទ្យានេះ​អាចនឹងអនុញ្ញាត​ឱ្យ CIA​ ចូលរួមប្រតិបត្តិការ​លួចធ្វើឃាត​ស្ទើតែមិនបន្សល់​ទុក​ស្លាកស្នាមអ្វីបន្តិចឡើយ»។

គួរបញ្ជាក់ថា​បើតាម Wikileaks​ បច្ចុប្បន្ន​យានយន្ដ​ទំនើបជាច្រើន ត្រូវបានគ្រប់គ្រង​ដោយប្រព័ន្ធ​កុំព្យូទ័រ រួមមាន​ការគ្រប់គ្រង​ប្រព័ន្ធហ្វ្រាំង ពោងសុវត្ថិភាព ចង្កូត ការបង្កើនល្បឿន សោរទ្វាររថយន្ដ និងប្រព័ន្ធសំខាន់​ៗជាច្រើនផ្សេង​ទៀត៕

ប្រភព ៖ Sputnik