ពោធិ៍សាត់ ៖ កម្លាំងនគរបាល ក្រុងពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យជាពូថ្លៃម្នាក់ បន្ទាប់ពូថ្លៃ រូបនេះ ចាប់ក្មួយ ស្រីរំលោភ ៤ដង ទើបបែកការ ខណៈឪពុកម្ដាយ រវល់ទៅដេកធ្វើចំការ ។ ការឃាត់ខ្លួនជន សង្ស័យ ពាក់ព័ន្ធចាប់ រំលោភក្មួយស្រីនេះ បានធ្វើឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅនឹងផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិដប់បាត សង្កាត់លលកស ក្រុង.ខេត្តពោធិ៍សាត់ ។

មន្រ្តីនគរបាលក្រុងពោធិ៍សាត់ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឆុន ឈីន អាយុ ៣២ឆ្នាំ រស់នៅភូមិដប់បាត សង្កាត់លលកស ក្រុង.ខេត្តពោធិ៍សាត់ ចំណែកក្មេងរងគ្រោះ ត្រូវជាក្មួយឈ្មោះ ស.វ.ច.ក អាយុ ៨ឆ្នាំ រស់នៅ សង្កាត់លលកស ក្រុង.ខេត្តពោធិ៍សាត់ ។

មន្រ្តីនគរបាលក្រុងពោធិ៍សាត់ បានឱ្យដឹងដោយយោងតាមចម្លើយ របស់កុមារីរងគ្រោះបានរៀបរាប់ថា កាលពី ប្រហែលជិត ១ខែមុន មិនចាំថ្ងៃជនសង្ស័យ (ឆុន ឈីន) បានធ្វើសកម្មភាព នៅពេលយប់បាន ឡើងទៅលើផ្ទះ កុមារីរងគ្រោះរំលោភ ៣ដងយប់ជាប់ៗគ្នា ហើយរយៈពេល ២ថ្ងៃក្រោយរំលោភម្ដងទៀត លុះដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ កុមារីរងគ្រោះបាននិយាយ បែបភិតភ័យរៀបរាប់ប្រាប់ម្ដាយថា មិនឱ្យទៅចំការទៀតទេ ខណៈនោះឪពុកម្ដាយ មានការសង្ស័យ ក៏បន្ដសួរមកកូនស្រី គ្រានោះនាងបានឆ្លើយប្រាប់ឪពុកម្ដាយថា “ពូ ឈីន ចាប់រំលោភខ្ញុំនៅលើផ្ទះពេលយប់” គ្រានោះឪពុកម្ដាយកុមារីរងគ្រោះ ក៏បានដាក់ពាក់បណ្ដឹង មក នគរបាល ក្រុងពោធិ៍សាត់ ដើម្បីឃាត់ខ្លួនជនសង្ស័យយមកសាកសួរ និងបន្តតាមនីតិវិធី ។ ក្នុងនោះឪពុកម្ដាយកុមារីរងគ្រោះបានរៀបរាប់ ប្រាប់សមត្ថកិច្ចដែរថា មួយរយៈនេះគាត់រវល់ទៅធ្វើចំការ ដេក នៅទីនោះយូៗមកផ្ទះម្ដង ដោយទុកកូនប្រុសស្រី ៣នាក់បងប្អូន ដែលកូនច្បងមានអាយុត្រឹម ១១ឆ្នាំ ហើយ កូនរងគ្រោះខាងលើនេះ ជាកូនទី២ ឱ្យនៅចាំផ្ទះ ប្ដីប្រពន្ធត្រូវជាឪពុកម្ដាកុមារីរងគ្រោះបន្តទៀតថា ផ្ទះគាត់នៅ ចុងកាត់មាត់ញកពីអ្នកភូមិបន្ដិច ហើយមានចម្ងាយពីផ្ទះជនសង្ស័យប្រហែល ៥០០ម៉ែត្រ ហើយជនសង្ស័យ ពុំមែនអ្នកសាច់ឆ្ងាយនោះទេ ដោយត្រូវជាបងប្អូនថ្លៃនឹងគ្នា (មានន័យថា ម្ដាយកុមារីរងគ្រោះត្រូវ ជាបងបង្កើត របស់ប្រពន្ធជនសង្ស័យ) ។

ប្រភពពីសមត្ថកិច្ចបន្ដទៀតថា ករណីនេះកំពុងសាកសួរ និងនាំកុមារីរងគ្រោះទៅពេទ្យ ដើម្បីធ្វើកោសល្យវិច្ច័យ នៅឡើយ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០១៥នេះ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល