(កណ្តាល)៖ យុវជនម្នាក់ត្រូវបានស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ ដោយសារបើកម៉ូតូប៉ះរថយន្តមួយគ្រឿង បោកទៅ និងថ្នល់ ហើយក៏ត្រូវរថយន្តមួយគ្រឿងទៀត ចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅកិនចំក្បាលធ្លាយខួរ នៅម៉ោង០៦៖១០នាទីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

មន្រ្តីនគរបាលបានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក XR ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1BU-1229 បើកបរ ដោយឈ្មោះ មួន ចន្ធី ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ ភូមិអន្លង់ស្វាយ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាធានីភ្នំពេញ បើកបរមកពីលិចទៅកើត លុះដល់ចំណុចខាងលើ បានទៅប៉ះចំកន្ទុយរថយន្តដឹកកម្មករ១គ្រឿងមិនដឹងម៉ាក បានបើករត់គេចទៅទិស ខាងកើតបាត់ បណ្តាលឲ្យជនរងគ្រោះដួលនៅលើទ្រូងថ្នល់ស្របពេលនោះ ក៏មានរថយន្ត០១គ្រឿងទៀតម៉ាក ហ៊ីយ៉ានដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ ៣A-៦៣៦៩ បើកមកដល់ជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅកិនជនរងគ្រោះចំក្បាលធ្លាយខួរស្លាប់នៅកន្លែង កើតហេតុតែម្តង។

ក្រោយពេលកើតហេតុអ្នកបើកបរបានបើករថយន្តមកទិសខាងកើតចំងាយ៧០០ម៉ែត្រ ទើបអែបខាងឈប់រួចគេចខ្លួនបាត់។ ក្រោយកើតហេតុ កម្លាំងជំនាញចុះវាស់វែងរួចយកវត្ថុតាងទាំងពីរមករក្សាទុកដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី