CamNews

សុះ ម៉ាច ប្រកូកប្រកាស​ដល់សប្បុរជន ជួយឧបត្ថម្ភលោក អៀង ស៊ីធុល

(ភ្នំពេញ)៖ លោក អៀង ស៊ីធុល ​ជាតារាចម្រៀងជើងចាស់ផ្នែកប្រពៃណី ល្ខោនបាសាក់ ​យីកេ ជាសាស្រ្តាចារ្យសិល្បៈបុរាណ និងជាអតីត​ប្រធានសមាគម​សិល្បករខ្មែរ ​បានជួបគ្រោះថ្នាក់ដោយចៃដន្យ ធ្លាក់ពីលើជណ្តើរបណ្តាលឲ្យរងរបួសធ្ងន់ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាល ជំងឺបន្ទាប់ពីរូបលោកឡើងទៅ​ពិនិត្យដំបូលផ្ទះ ប៉ុន្តែក៏ត្រូវបានរអិលធ្លាក់​ចុះ​មក​ក្រោ​ម ​​ធ្វើ​របួសបែបនេះតែម្តង។

ប្រធានសមាគមន៍សិល្បករខ្មែរ លោក សុះ ម៉ាច បានសរសេរបង្ហោះ ដោយធ្វើកាអំពាវនាវ​ នៅ​លើ​បណ្តាញសង្គមហ្វេសប៊ុក របស់ខ្លួនថា «លោក អៀង ស៊ីធុល ព្រឹទ្ធាចារ្យសិល្បៈបុរាណ និងជាអតីតប្រធានសមាគមសិល្បករខ្មែរពេលនេះ មានទុក្ខលំបាកជាទំងន់ ពុំអាចដើរ ឬអង្គុយបា​ន និងមានអាការៈឈឺចុកចាប់ ដោយលោកក្រោយពីគ្រោះថ្នាក់ចរាចរណ៍ ដោយសារម៉ូតូបុកឥលូវត្រូវគ្រោះថ្នាក់ ចៃដន្យធ្លាក់ពីលើជណ្តើរ នៅពេលលោកឡើងទៅពិនិត្យ ដំបូលនៅផ្ទះ​របស់លោក »។

លោក សុះ ម៉ាច បានឲ្យដឹងទៀតថា «ដោយសារគុណបំណាច់របស់លោក ដែលកន្លងមកលោ​កធ្លាប់យកអំណោយ ជួយដល់អ្នកសិល្បៈក្រលំបាក ឈឺថ្កាត់របួសពិការស្លាប់ ។​ល។ ដូច្នេះក្នុងនាមខ្ញុំជាប្រធានសមាគមសិល្បករខ្មែរ បន្តវេនពីលោក នៅថ្ងៃច័ន្ទទី២១ ខែធ្នូខាងមុខនេះ ខ្ញុំនឹងដឹកនាំក្រុមប្រឹក្សា ទៅសួរសុខទុក្ខលោកផ្ទាល់ ។ បើមានមិត្តសិល្បៈ ឬក៏មិត្តសប្បុរសជនណា ចង់ទៅចូលរួមសួរសុខទុក្ខលោក ជាមួយនោះសមាគមសិល្បៈ​សូមស្វាគមន៍​ដោយរីករាយ»។

នៅរសៀលថ្ងៃទី១៧ ខែធ្នូ នេះKhmerTALKING មិនទាន់អាចធ្វើការទំនាក់ទំនង​ ដើម្បីសុំនាំ​ព័ត៌​មានបន្ថែមពីក្រុមគ្រួសារលោក អៀង ស៊ីធុល តាមទូរស័ព្ទបាន​នៅឡើយទេ ​ជុំវិញគ្រោះ​ថ្នាក់ខាងលើនេះ។

សូមជម្រាបថា លោកអៀង ស៊ីធុល គឺជាតារាចម្រៀងល្ខោនបាសាក់ និងយីកេ ជើងចាស់មួយ​រូប​ ចាប់តាំងពីឆ្នាំ១៩៧៥មកម៉្លេះ ហើយបច្ចុប្បន្ននេះ លោកក៏​ជាព្រឹទ្ធាចារ្យនៅសមាគមខ្មែរអមតៈ និងជាអ្នកបង្ហាត់បង្រៀនដល់ក្មេងៗនិងកុមារ ជំនាន់ក្រោយទាំងផ្នែកចម្រៀង ភ្លេងនិងរបាំង​ផង​ដែរ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រសញូវអាស៊ី