(ពោធិ៍សាត់)៖ បុរសម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកវាលវែង ធ្វើការឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះ បានផឹកស្រាស្រវឹង រួចយកកាំបិតផ្គាក់ ប្រហារជីវិតប្រពន្ធរបស់ខ្លួន បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយនេះ បានកើតឡើងនៅយប់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចត្រពងពង្ស ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

កម្លាំងនគរបាលស្រុកវាលវែង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងមុននេះថា ករណីហិង្សាដោយចេតនាខាងលើនេះ បង្កដោយជនសង្ស័យជាប្តីឈ្មោះ ឆេង សាវិត (ហៅវិត) អាយុ៣៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានផឹកស្រាស្រវឹង ទំនងជាទាស់ពាក្យសម្តីជាមួយជាប្រពន្ធឈ្មោះ សួន ធី អាយុ៤០ឆ្នាំ រួចយកកាំបិតផ្គាក់ កាប់ទៅលើប្រពន្ធរបស់ខ្លួន បណ្តាលឲ្យធ្លាយខួរ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធី ដោយឡែកសាកសពស្ត្រីរងគ្រោះត្រូវបានបងប្អូនរៀបចំ ធ្វើបុណ្យតាមប្រពៃណី៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី