ប្ដីប្រពន្ធមួយគូ នៅអាមេរិក ត្រូវបានសាធារណជនរិះគន់ថាគ្មានការទទួលខុសត្រូវចំពោះជីវិតកូន
របស់ខ្លួន ខណៈពេលដែលពួកគេបានបណ្ដោយអោយ កូនស្រីអាយុ ៥ឆ្នាំ ហែលទឹកលេងជាមួយ
ត្រីឆ្លាម។

នៅក្នុងឱកាសនៃថ្ងៃបុណ្យ Bahamas ប្ដីប្រពន្ធមួយគូ នៅអាមេរិក គឺលោក David និងនាង Elana
Barnes មកពីរដ្ឋ Connecticut អាមេរិក បានបណ្ដោយអោយកូនស្រីរបស់ខ្លួនគឺកុមារី Anaia អាយុ
៥ឆ្នាំ ហែលទឹកលេងជាមួយត្រីឆ្លាម ខណៈដែលត្រីសាហាវទាំងនោះកំពុងស្រេកឃ្លាន។

ខ្សែវីដេអូ ដែលបង្ហាញពីការ "ផ្សងគ្រោះថ្នាក់" របស់កុមារី Anaia នៅក្នុងការ "ឡោមព័ទ្ធ" របស់ត្រី
ឆ្លាមនេះ បានធ្វើអោយសាធារណជន ស្ដីបន្ទោសយ៉ាងខ្លាំង ចំពោះទង្វើដ៏គ្រោះថ្នាក់របស់ពុកម្ដាយ
Anaia បន្ទាប់ពី ខ្សែវេដីអូនេះ ត្រូវបានបង្ហោះលើប្រព័ន្ធអ៊ីនធើរណែត និងបានទាក់ទាញការចូល
មើល ជាង ២០០,០០០នាក់។

ប្ដីប្រពន្ធខាងលើ បានអោយដឹងថា ពួកគេក៏ដឹងថា វាជារឿងគ្រោះថ្នាក់ នៅពេលលេងជាមួយត្រី
ឆ្លាម ប៉ុន្ដែ ពួកគេជឿថា Anaia នឹងមានសុវត្ថិភាព៕

<object width="469" height="402" data="http://www.youtube.com/v/DbHXAdRy3RE&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/DbHXAdRy3RE&rel=1" /></object>

ដោយ ៖ សូរីយ៉ា
ប្រភព ៖ BBC/DT