CamNews

Man United បង្វែរការចាប់អារម្មណ៍ Gareth Bale វិញម្ដង ក្រោយពីហ៊ាន ឲ្យថ្លៃដល់ទៅ ១០០ លានផោន

ព័ត៌មានកីឡា៖​ Manchester United បានត្រៀមខ្លួនជាស្រេចសម្រាប់ការផ្លាស់ប្ដូរទិសដៅ ពី Ronaldo មក​រក ​Garath Bale វិញម្ដង ក្រោយពីទទួលបានដំណឹងកាន់តែច្បាស់ ពីកីឡាករ មានបំណងចាកចេញពី Real Madrid ។

ប្រភពគេហទំព័រ អន្ដរជាតិ givemesport បានចុះផ្សាយឲ្យដឹងថា កីឡាករ ខ្សែស្លាប Garath Bale មានបំណង​​បោះបង់ចោលគម្រោងចង់ក្លាយជាកីឡាករឆ្នើមប្រចាំ ក្លឹប Real Madrid ក្រោយពីបរាជ័យទាំងស្រុងក្នុងការសម្របខ្លួនពី​ទម្រង់លេងនៅក្នុងក្លឹប ទឹកដីអេស្ប៉ាញ។ Bale ទទួលរងភាពមិនសប្បាយចិត្ដជាញឹកញាប់​បន្ទាប់​បីផ្ទេរចូល Real Madrid កាលពីឆ្នាំ ២០១៣ ដែលភាគច្រើន អ្នកគាំទ្ររបស់ក្លឹប ក៏មិនសប្បាយចិត្ដនឹងកីឡាករ​ផងដែរ ស្ទើររាល់ការប្រកួត នៅក្នុងផ្ទះ។

តែទោះបីជាយ៉ាងណាក៏ដោយ សម្រាប់គម្រោងនៃជម្រើសចាកចេញពីក្លឹប Real Madrid កីឡាករ​អាចមាន​ឱកាសច្រើន ខណៈដែលក្លឹប Man United បានហ៊ានលាតត្រដាងពីតម្លៃខ្លួនព្រមទាំង ប្រាក់ប្រចាំសប្ដាហ៍​​របស់កីឡាករ គឺដល់ទៅ ១០០ លានផោនសម្រាប់ការផ្ទេរ​ និង ៣០០០០០ ប្រាក់ប្រចាំសប្ដាហ៍ ប្រសិនកីឡាករចាកចេញមែននោះ ។

ដោយ៖ អឿ អ៊ុយ