CamNews

ចិនហាមដាច់ខាត​ការយកដំណឹងចចាមអារ៉ាម ​ដើម្បីបង្កើតព័ត៌មាន

ការត្រួតពិនិត្យ​ខ្លឹមសារ​នៅលើប្រព័ន្ធអ៊ីធឹរណែត​របស់ចិន ទើបតែត្រូវបានរដ្ឋាភិបាលប្រទេស​នេះ
ធ្វើការរឹតបន្តឹង ដោយ​ចេញការព្រមាន​ចំពោះគេហទំព័រសារព័ត៌មាន កាសែត និង​បណ្ដាញសង្គម
បើសិនព័ត៌មានទាំងនោះ​មិន​ទាន់ត្រូវបានត្រួតពិនិត្យ​ខ្លឹមសារ មុនពេលចេញផ្សាយ។

លោក Xu Lin ​អគ្គនាយក​អង្គភាព​សន្តិសុខ​អ៊ីធឺរណែតចិន

សេចក្ដី​ប្រកាស​ព័ត៌មាន​ត្រូវបានចេញផ្សាយដោយ​អង្គភាព​គ្រប់គ្រង​អ៊ីធឺរណែត​ចិន បន្ទាប់ពី
លោក Xu Lin ឡើងកាន់កាប់​តំណែង​អគ្គនាយក​អង្គភាព​សន្តិសុខ​អ៊ីធឺរណែតចិន។ ជាក់ស្ដែង
បណ្ដា​ព័ត៌មានទាំងអស់នៅក្នុងប្រទេស​នេះ គឺត្រូវឆ្លងកាត់ការត្រួតពិនិត្យ​យ៉ាងតឹង​រឹង​បំផុត ហើយ
បើរដ្ឋាភិបាលមិនបានត្រួតពិនិត្យ​ នោះព័ត៌មាននឹងមិនត្រូវបានអនុញ្ញាត​ឱ្យចេញផ្សាយនោះទេ
បើទោះប្រើរូបភាពណាក៏ដោយ។

“គេហទំព័រ​ទាំងអស់ មានតួនាទីចុះផ្សាយព័ត៌មាន ទន្ទឹមនឹងនេះគេត្រូវតាមដាន​ភាពត្រឹមត្រូវ​របស់
បណ្ដា​ប្រភពព័ត៌មានពីបណ្ដាញសង្គម ដូចជា Weibo និង Wechat។ ហាមដាច់ខាត​នូវការប្រើ
ប្រាស់​ដំណឹងចចាមអារ៉ាម​ដើម្បីបង្កើតព័ត៌មានបំភ្លៃការពិត” នេះគឺជាឃ្លា​មួយដែលដកស្រង់ចេញ
ពីសេចក្ដីប្រកាស​របស់​អង្គភាព​គ្រប់គ្រង​អ៊ីធឺរណែត​ចិន។

រដ្ឋាភិបាលចិន បានចេញនូវសេច​ក្ដីប្រកាស​ខាង​លើ សម្រាប់​​គេហទំព័រ​នានា និងបាន​ដំឡើង
​ចំនួន​ប្រាក់ពិន័យ បើសិន​អង្គការ ឬក្រុមហ៊ុនណាមួយមិន​អនុវត្តតាម។  លោក Xu Lin  ថ្លែងថា
“គេហទំព័រ​នានា គ្មានសិទ្ធិ​ចុះផ្សាយ​នូវព័ត៌មានដែលមិនមានប្រភព​ច្បាស់ការណ៍​ ឬ​សរសេរ​
ព័ត៌មានខុសពីការពិត”។

សេចក្ដីរាយការ ឱ្យដឹងថា បណ្ដា​គេហទំព័រ​ល្បីៗមួយចំនួនរបស់ចិន ដូចជា Sina.com, Ifeng.com,
Caijing.com.cn, Qq.com និង 163.com ជាដើម ត្រូវបានគេពិន័យ និងព្រមាន ព្រោះបាន​ចេញ​ផ្សាយព័ត៌មានដែលមិនទាន់ត្រូវបានរដ្ឋាភិបាលត្រួតពិនិត្យ។ បច្ចុប្បន្ន ប្រាក់ពិន័យ មិនទាន់ត្រូវ
បានគេ​បង្ហើប​ឱ្យដឹងនៅឡើយ។

សូមបញ្ជាក់ថា តាំងពីយូរណាមកហើយ រដ្ឋាភិបាលចិន បានធ្វើការត្រួត​ពិនិត្យ​យ៉ាងតឹងរឹង​ទៅ
លើប្រព័ន្ធ​អ៊ីនធឺរណែត​។ បណ្ដា​គេហទំព័រអន្តរជាតិ ដូចជា Google, Youtube ឬ Facebook ជា
ដើម សុទ្ធតែត្រូវបាន​រារាំង ដើម្បីទប់ស្កាត់បញ្ហា​ដែលចិន​យល់ថា អាចនឹងនាំគ្រោះថ្នាក់ដល់
ប្រទេស​ជាតិ​ ដូចជា​ភេរវកម្មជាដើម៕

ប្រែសម្រួល ៖ បុត្រា