តូក្យូ៖ ពិតជាព្រៃផ្សៃមែន ក្មេងស្រីវ័យជំទង់អាយុ១៦ឆ្នាំម្នាក់ រស់នៅប្រទេសជប៉ុន ត្រូវបានបុរស៣នាក់ចាប់បង្ខំឲ្យ ប្រព្រឹត្តសិចជាមួយក្រុមបុរសដល់ទៅ៦០នាក់ ក្នុងរយៈពេលជាង១ខែមកហើយ ដោយគំរាមមិនឲ្យក្មេងស្រីរងគ្រោះ ទូរសព្ទរាយការណ៍ទៅប៉ូលិសឡើយ ។

ប៉ូលិសនៅក្នុងទីក្រុងតូក្យូបានដឹងរឿងនេះនៅ ពេលដែលក្មេងស្រីអាចលួចប្រើទូរសព្ទរបស់បុរសម្នាក់ ដែលរួមសិចជាមួយ ហើយក៏លួចវាយលេខទៅរកសមត្ថកិច្ចរាយការណ៍ពីរឿងនេះតែម្តង រហូតដល់ក្រុមប៉ូលិសអាចចាប់ខ្លួនជនល្មើស បាន ។

បុរសជាជនសង្ស័យម្នាក់អាយុ២០ឆ្នាំឈ្មោះ Aomi Morita និងដៃគូ២នាក់ទៀតបានរួមដៃគ្នាចាប់ក្មេងស្រីរងគ្រោះយក ទៅកាន់កន្លែងស្ងាត់មួយ ដើម្បីអនុញ្ញាតឲ្យបុរសៗជាច្រើនចាប់រំលោភ ដោយឃុំនាងមិនឲ្យចេញទៅណារួចឡើយ ប៉ុន្តែនៅពេលត្រូវចាប់ខ្លួន ជននេះបែរជាឆ្លើយដោះសារថាក្មេងស្រីប្រឌិតរឿងឡើងទេ គឺពួកគេមិនបានគំរាមកាត់ដៃ និងចាប់ខ្លួនក្មេងស្រីនេះឡើយ ។

ទោះជាចម្លើយដោះសារបែបនេះក្តី សមត្ថកិច្ចនៅតែមិនជឿឡើយ ហើយពួកគេក៏បានបញ្ជូនខ្លួន Morita និងបក្សពួក ទៅតុលាការរង់ចាំការកាត់ទោស ៕

រូបភាពតំណាង

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល