(សុខភាព)៖ ការបាត់បង់មនុស្សជាទីស្រលាញ់ ឬនៅក្នុងអារម្មណ៍មួយមានភាពសោកសៅ កម្លាំងប្រាថ្នានៃផ្លូវសិច នឹងកើនទ្វេដង។ ក្រោយពេលមនុស្សយើង មានអារម្មណ៍ទៅលើរឿងណាមួយខ្លាំងជាងគេនោះ ការមានសិចនឹងជួយទាញអារម្មណ៍ ចេញពីរឿងទាំងអស់នោះ។ ទោះបីអ្នកកំពុងមានស្ថានភាព សោកសង្រេងយ៉ាងណាក៏ដោយ សិចពិតជាអាចជួយទាញស្មារតីរបស់អ្នកមកវិញ តាមរយៈការបបោសអង្អែលពីភាគីម្ខាងទៀត។ ទាំងអស់នេះ វាជាអារម្មណ៍ក្លៀវក្លា ពោរពេញទៅដោយថាមពល ទោះបីជីវិតរបស់អ្នកកំពុងមាន សភាពច្របូកច្របល់ក៏ដោយ វាពិតជាអាចធ្វើឲ្យអ្នកមានអារម្មណ៍ថា ខ្លួនឯងនៅតែអាចដកដង្ហើមបាន និងមានមនុស្សនៅក្បែរជានិច្ចនោះឯង។

យោងតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវ ដែលបានត្រូវគេយកទៅបោះពុម្ពផ្សាយនៅក្នុង Biological Psyhology បានរកឃើញថា នៅពេលស្ត្រី ឱបបុរសជាទីស្រលាញ់ និងក្រោយបញ្ចប់ការងារសិច គឺជាទង្វើមួយជួយភ្ញោចកម្រិតអុកស៊ីតូស៊ីន ដែលជាអ័រម៉ូននៃក្តីស្រលាញ់ ជួយស្រូបទាញអ្នកទាំងពីរឲ្យរមួតចូលគ្នា។ ដូច្នេះពេលមានសិច គួរស្រូបខ្យល់ដង្ហើមឲ្យបានវែងៗ ដើម្បីឲ្យរាងកាយបានធូរស្បើយ បើកឱកាសឲ្យថាមពល ហូរឆ្លងកាត់គ្នាទៅវិញទៅមក ប្រៀបដូចជាការចម្លងថាមពលឲ្យគ្នា ជាពិសេស ផ្លាស់ប្តូរគំនិត និងទីបំផុតបោះបង់ចោល នូវភាពសោកសៅអស់គ្មានសល់។ នៅពេលអ្នកកំពុងទប់ទល់ ជាមួយភាពសោកសង្រេង ការទទួលបាននូវការបបោសអង្អែល ពីមនុស្សជាដៃគូ គួបផ្សំនឹងការមានទំនុកចិត្តជឿជាក់ វាជាកម្លាំងចិត្តមួយយ៉ាងសំខាន់ ជួយរុញច្រានឲ្យអ្នកទាំងពីរ បោះជំហានឆ្លងផុតរឿងរ៉ាវអាក្រក់ទាំងប៉ុន្មាន ទៅបានយ៉ាងរលូនហួសពីការស្មានទុក។ មានន័យថា សិចក្នុងស្ថានភាពអារម្មណ៍ស្រឡះល្អ ឯវិធីនៃការងារសិចរបស់អ្នក គ្មានឧបសគ្គមករារាំងដែរ។

ផ្ទុយទៅវិញ ប្រសិនបើពេលនោះ អ្នកមិនអាចទប់ទល់ជាមួយអារម្មណ៍ កំពុងសោកសៅប្រកបដោយហេតុ និងផលនោះទេ ផលដែលនឹងទទួលបានតាមក្រោយ អាចមានផលផ្ទុយស្រឡះពីគ្នាដូចមេឃ និងដី។ ដូច្នេះ អ្នកគួរសួរខ្លួនឯងឲ្យបានច្បាស់ មុនពេលចាប់ផ្តើមធ្វើ កុំអន្ទះសារប្រញាប់ប្រញាល់ ក្នុងការសម្រេចចិត្ត ព្រោះបើពុំដូច្នោះទេ បញ្ហាដែលអ្នកប្រាថ្នា នឹងចៀសចេញឆ្ងាយពីអ្នក ហើយក៏រឹតតែបង្កឲ្យអ្នកបានជួបបញ្ហា កាន់តែធ្ងន់លើសដើមជាមិនខាន៕