ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធ Real Madrid ដែលជាកីឡាករល្បីនិងមានប្រជាប្រិយខ្ពស់ផ្នែកមនោសញ្ចេតនា ស្នេហាទៀតនោះ បានបង្ហោះវីដេអូ នៃការកំពុងច្នៃម៉ូតសក់របស់ខ្លួន ហើយថែមទាំងសួរទៅកាន់ ប្រិយមិត្ដ គាំទ្រ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ។

កាលពីថ្ងៃពុធ Ronaldo បានបង្ហោះវីដេអូខ្លីមួយដែលបង្ហាញពីម៉ូតសក់គួរជ្រើសរើស ខណៈពេលដែលកីឡាករ កំពុងតែស្ថិតក្នុង ហ៊ាងកាត់សក់ មួយកន្លែង។ Ronado បានបង្ហាញពីភាពខ្វាយខ្វល់ នឹងការជ្រើសរើស ម៉ូតសក់ ដោយសួរទៅកាន់ មិត្ដអ្នកគាំទ្រកីឡាករ តាមរយៈបណ្ដាញទំនាក់ទំនង សង្គម Twitter ព្រោះតែគាត់អះអាងថា គាត់ក៏ចង់ស្អាតដែរ។

Ronaldo បានសួរសំណួរថា" សួរស្ដីអ្នកទាំងអស់គ្នា ខ្ញុំុកំពុងតែកាត់សក់នៅទីនេះ ជាមួយមិត្ដភក្ដិរបស់ខ្ញុំ តើអ្នកយល់ថា យ៉ាងម៉េចដែរសម្រាប់ម៉ូតសក់ របស់ខ្ញុំ ម៉ូតវែកចំហៀង និង មិនវែកចំហៀង? ជួយប្រាប់ខ្ញុំផង ព្រោះខ្ញុំចង់ស្អាត ហើយព្រួយបារម្មណ៍ទៀតផង" ។

Ronaldo បង្ហាញឥរិយាបទបែបនេះ ធ្វើឲ្យមនុស្សជុំខ្លួនជាច្រើន ធ្វើការរិះគន់ ដោយក្នុងនាមជាតារាល្បី ម្នាក់បែជាយកចិត្ដទុកដាក់ ទៅលើបញ្ហាអ៊ីចឹងទៅវិញ ។ ហើយម្យ៉ាងវិញទៀត ក្នុងព្រឹត្ដិការណ៍ ពានរង្វាន់ Audi Cup វគ្គផ្ដាច់ព្រ័ត្រក្លឹប Real Madrid ទើបតែប្រកួតចាញ់ Bayern Munich ថ្មីៗ។

<object width="500" height="300" data="http://www.youtube.com/v/g_c_qgr9JqE&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/g_c_qgr9JqE&rel=1" /></object>

ដោយ៖ អឿ អ៊ុយ

ប្រភព៖ goal