(ភ្នំពេញ)៖ ពិតជាមិនធម្មតាទេ ចំពោះសមត្ថភាព របស់តារាសម្តែងប្រុស វ័យក្មេង លោក លី ណូរ៉ា ដែលបច្ចុប្បន្នមានសិល្បករ-សិល្បការិនី ពន្លកថ្មីរួមអាជីព សិល្បៈជំនាន់លោកពិកបាកក្នុងការប្រជែង យកទីផ្សារគាំទ្រ ពីសំណាក់ទស្សនិកជន និងឱកាសងារងារ ដល់ទៅ៣ព្រមគ្នា អំឡុងពេលតែមួយណាស់ ប៉ុន្តែដោយសំអាងលើហេតុផលថា តារារូបសង្ហាលោក លី ណូរ៉ា មានសមត្ថភាពអាចប្រជែង ដណ្តើមយកទីផ្សារសិល្បៈ តាមរយៈការបង្ហាញវត្តមាន ច្រៀង,ថតខ្សែភាពយន្ត ឬឈុតកាយវិកាខារ៉ាអូខេ និងដើរបង្ហាញម៉ូដជាដើមនោះ ទើបលោកអាចក្ដាប់បានឱកាស៣ ក្នុងពេលតែមួយបែបនេះ ខណៈដែលការសម្ដែង ត្រូវបានប្រកាសជាចំហថា មិនចេះកើតជំងឺតួឯកឡើយ។

ថ្លែងប្រាប់គេហទំព័រ Khmertalking នារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ តារាប្រុសលោក លី ណូរ៉ា បាននិយាយឲ្យដឹងថា សម្រាប់អាជីពសិល្បៈរបស់លោកសព្វថ្ងៃ គឺនៅតែបន្តមមាញឹក ជាធម្មតា ខណៈបច្ចុប្បន្ននេះ លោកក៏កំពុងតែជាប់ដៃថត ខ្សែភាពយន្តរឿង «ចំការលាក់ស្នេហ៍» ដែលត្រូវចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍អាស៊ី អាគ្នេយ៍។

តារាប្រុសរូបសង្ហាវ័យ២៥ឆ្នាំ លោក លី ណូរ៉ា បានបន្តថា សព្វថ្ងៃនេះ ក្រៅតែពីអាជីពសម្តែងភាពយន្ត និងឈុតកាយវិកាខារ៉ាអូខេ ឲ្យបណ្តាផលិតកម្មតូចធំ ក្នុងស្រុកនោះ លោកក៏មានអាជីពពីរផ្សេងទៀត នៅក្នុងវិស័យសិល្បៈនេះផងដែ រគឺ ច្រៀង និងការដើរម៉ូដ។ ដូច្នេះទើបធ្វើឲ្យទីផ្សារសិល្បៈរបស់លោក ហាក់មានសន្ទុះហក់ឡើងគួរឲ្យកត់សម្គាល់ តាមរយៈការបញ្ចេញសមត្ថភាពផ្សេងៗគ្នា ខាងលើនេះ។

នៅពេលសួរថា តើរាល់ការសម្តែងរឿងភាគច្រើន ណូរ៉ា បានតំណែងជាតួអ្វីដែរ? ត្រង់សំណួរនេះ តារាប្រុសលោក លី ណូរ៉ា បានឆ្លើយថា «បាទ បង!ភាគច្រើនអ្នកដឹកនាំសម្តែង តម្រូវឲ្យខ្ញុំសម្ដែងជាតួកាចតែម្តង ព្រោះពួកគាត់គិតថា ទម្រង់មុខខ្ញុំស៊ីជាមួយតួបែបនេះ។ ដោយឡែកតំណែង ជាតួឯកចាប់តាំងពីចូលសិល្បៈ ជាង៣ឆ្នាំមកនេះ គឺខ្ញុំមិនទាន់មានឱកាសនៅឡើយទេ តែខ្ញុំក៏សុំប្រកាសសម្រាប់ខ្ញុំផ្ទាល់ តួអ្វីក៏អាចសម្តែងបានដែរ ពោលគឺមិនកើតជំងឺតួឯកឡើយ!»។

ជាមួយគ្នានេះដែរ តារាសម្តែង លោក លី ណូរ៉ា ដែលជាតារាសិល្បៈចម្រុះ និងជាថៅកែវង់តន្រ្តីអកកាដង់ផងនោះ បាននិយាយបន្ថែមទៀត ថា សម្រាប់លោករាល់ថ្ងៃ មិនគិតប្រកាន់រើសតួសម្តែងអ្វីនោះឡើយ ព្រោះការងារសិល្បៈ វាជាការស្រឡាញ់ និងចូលចិត្ត ហើយម្យាងទៀតអ្វីដែលសំខាន់នោះ គឺស្ថិតនៅលើសមត្ថភាពរបស់យើងតែម្តង ថាតើអាចសម្តែងសម ឬស៊ីនឹងតួអ្វីនៅក្នុងសាច់រឿងនោះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង