ព័ត៌មានអន្តរជាតិ ៖ ជារឿងស្នេហ៍ដ៏គួរអោយរំភើប ច្រើនជាង សេចក្តីស្រឡាញ់ ការបេជ្ញាចិត្ត ការតាំង ចិត្ត និង ការយកចិត្តទុកដាក់ គូស្នេហ៍មួយគូនេះ ពិតជាធ្វើអោយ ពិភព លោកមានភាពស្ងប់ស្ងែងជា ខ្លាំងជាមួយនឹងសេចក្តីស្រឡាញ់ ដ៏ស្មោះសរ របស់ពួកគេ ។

ស្ថិតនៅក្នុងវ័យទើបតែ ២៥ ឆ្នាំ នាង Fan Huixiang បានជួបវាសនាអាក្រក់ កើតជម្ងឺមហារីក ដំណាក់ កាលធ្ងន់ធ្ងរ ចាំតែថ្ងៃស្លាប់ ។ ភ្លាមៗ ខណៈបានដឹងឮ ដំណឹងអាក្រក់មួយនេះបុរសជាមិត្តប្រុសលោក Yu Haining វ័យ ២៤ ឆ្នាំ បានឈប់ពីការងាររបស់ខ្លួន នៅឯខេត្ត Shandongដើម្បីមានឱកាសបានមក មើលថែ ក៏ដូចជា លើកទឹកចិត្ត មិត្តស្រីរបស់ខ្លួនដែលកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមួយ កន្លែង ក្នុងទីក្រុង Zhengzhou នាខេត្ត Henan ប្រទេសចិន ។

ជាការលះបង់ ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ក្រោយពីកើតមានទឹកចិត្ត ស្រឡាញ់ ខ្លាំងលើសលប់ បន្ទាប់ពីមានទំនាក់ទំនងជាមួយនឹងគ្នា អស់រយៈពេល ៥ ឆ្នាំមកនេះ បុរសជាមិត្តប្រុស ក៏បានសម្រេច ចិត្តដោយផ្ទាល់ ពោលធ្វើការរៀបការជាមួយនឹងមិត្តស្រី ឈឺធ្ងន់របស់ខ្លួន ក្នុងនោះ ពួកគេបានរៀបការ ជាមួយនឹងគ្នា ដោយកម្មវិធីអាពាហ៍ពិពាហ៍ទាំងមូល ត្រូវបានធ្វើឡើងនៅឯមន្ទីរពេទ្យខាងលើ កាលពី ថ្ងៃច័ន្ទ កន្លងទៅនេះ ។

ជាការពិត មនុស្សស្រីគ្រប់រូបពិតជាចង់បាន ការរៀបការស្របច្បាប់ ខ្ញុំពិត ជាមិនដឹងថា ខ្ញុំអាចមានឱ កាសរស់រានមានជីវិត បានយូរដល់ពេលណានោះទេ ដូច្នេះ ប្រសិនបើខ្ញុំយល់ព្រមរៀបការជាមួយនឹង គាត់ នឹងចាកចេញពីគាត់នាពេលអនាគតដ៏ខ្លីនេះ តើគាត់អាចធ្វើអ្វីបានច្រើនជាងនេះ នេះយោងតាម ការផ្តល់ជាកិច្ចសម្ភាសន៍ ពីសំណាក់នាង Fan ។

ជាការគូសបញ្ជាក់អោយដឹង អំឡុងពេលកម្មវិធីរៀបមង្គលការ លោក Yu អះ អាងក្តែងអោយដឹងទៅ វិញផងដែរថា ៖ ពីព្រោះតែសេចក្តីស្រឡាញ់ ខ្ញុំកាន់ដៃអ្នក យ៉ាងតឹងណែន អមជាមួយនឹងភាពកក់ក្តៅ ជាមួយនឹង សេចក្តីស្រឡាញ់ ខ្ញុំសង្ឃឹមថា នឹងមានអព្ភូតហេតុ ដូច្នេះ សូម អនុញ្ញាតអោយខ្ញុំបាទបាន បំពាក់ជញ្ជៀនលើម្រាមដៃ នារីដែលខ្ញុំស្រឡាញ់តែម្នាក់គត់ ។

ជាការចូលរួមយ៉ាងអធឹកអធម ពីសំណាក់ក្រុមគ្រួសារ និង មិត្តភក្កិខណៈមានការសម្លឹងយ៉ាងយកចិត្ត ទុកដាក់ ជាមួយនឹងការអោនគោរពគ្នា និងបំពាក់ជញ្ជៀននោះ អ្នករាល់គ្នា ពិតជារំភើប ខ្លះសម្រក់ទឹក ភ្នែក អមជាមួយនឹងសម្លេងហ៊ោរសប្បាយ និង ទះដៃអបអរសាទរ ។ លោក Yu ប្តេជ្ញាអោយដឹងថាមិន ខ្វល់ថាមានរឿងអ្វីកើតឡើងនាពេលអនាគតនោះទេ ខ្ញុំនឹងនៅក្បែរនាងជាដរាប តរៀងទៅ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន