(ភ្នំពេញ)៖ ថ្មីៗនេះ នៅក្នុងបណ្ដាញសង្គម Facebook បានផ្ទុះឡើងនូវរឿងរ៉ាវថ្មីមួយទៀត ជុំវិញការរិះគន់ចំពោះអត្ថន័យ នៃបទចម្រៀងមួយបទ មានចំណងជើងថា «អូនចង់ស្វានបង» ដែលជាការបកស្រាយរបស់តារាចម្រៀង បាន មុន្នីល័ក្ខ ក្នុងផលិតកម្ម «We Production» ថា បានប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃស្រ្តីខ្មែរ ព្រោះតែការប្រើពាក្យពេចន៍ (ពាក្យស្វាន) មិនសមរម្យរបស់អ្នកនិពន្ធ រហូតធ្វើឲ្យអ្នករិះគន់ទាំងនោះ បានស្នើដល់ក្រសួងវប្បធម៌ ចាត់វិធានការចំពោះបទចម្រៀង នេះទៀតផង។

ថ្លែងប្រាប់ Khmertalking នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ លោក ថៃ រនៈសិត្យា អ្នកនាំពាក្យក្រសួវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា រហូតមកដល់ពេលនេះ ក្រសួងមិនទាន់បានពិនិត្យ លើអត្ថន័យរបស់បទចម្រៀង «អូនចង់ស្វានបង» ដែលកំពុងតែទទួលរងការរិះគន់នេះ នៅឡើយទេ ប៉ុន្តែប្រសិនបើបទចម្រៀងនេះ មានការប៉ះពាល់ធ្ងន់ធ្ងរ ដល់តម្លៃស្រ្តីខ្មែរ ព្រោះតែការប្រើពាក្យពេចន៍ ក្រសួងនឹងពិចារណា ក្នុងការបិទមិនឲ្យចាក់ផ្សាយតែម្ដង។

លោកបានបន្ថែមថា កាលពីពេលកន្លងមក ក្រសួងក៏បានប្រជុំពិភាក្សា ជាមួយអ្នកនិពន្ធ ចំពោះបញ្ហាការតាក់តែងនិពន្ធបទចម្រៀងខ្មែរ ហើយក្រសួងសម្រេចថា មិនត្រួតពិនិត្យ ឬកាត់ពាក្យពេចន៍ របស់អ្នកនិពន្ធនោះឡើយ ព្រោះដើម្បីគោរពសិទ្ធអ្នកនិពន្ធ គោរពកម្មសិទ្ធបញ្ញា ក៏ប៉ុន្តែពេលនិពន្ធចម្រៀងចេញមក ស្រាប់តែមានការរិះគន់ច្រើន មានទំហំធំឡើងៗ លើបទចម្រៀងនោះ ខាងក្រសួងនឹងពិចារណាបិទតែម្ដង ខណៈដែលក្រសួងបានធ្វើការ ណែនាំរួចមកហើយ។

យ៉ាងណាមិនពាក់ព័ន្ធជាមួយនឹងថា មានវិធានការបែបណា ចំពោះបទចម្រៀង «អូនចង់ស្វានបង» របស់ផលិតកម្ម «We Production» ដែលកំពុងតែមានការរិះគន់ថា មានពាក្យពេជន៍ មិនសមរម្យប៉ះពាល់តម្លៃស្រ្តីខ្មែរ នៅពេលនេះ គឺលោកបានប្រគល់ឲ្យខាងនាយកដ្ឋានភាពយន្ត និងទស្សនីយភាពជាអ្នកចាត់ចែងបន្តធ្វើការងារនេះ ជាមួយនឹងផលិតកម្ម និងអ្នកនិពន្ធនោះហើយ។

សូមបញ្ជាក់ថា បទចម្រៀង «អូនចង់ស្វានបង» របស់ផលិតកម្ម «We Production» ផ្ទុះសំឡេងរិះគន់ក្នុងបណ្ដាញ Facebook នៅពេលនេះ គឺបន្ទាប់ពីតារាចម្រៀង បាន មុនីលក្ខណ៍ យកមកបកស្រាយក្នុងស្ថានីទូរទស្សន៍បាយ័ន ក្នុងកម្មវិធី «តន្រ្តីយុវវ័យ» និងក្នុងស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធី «Super Sunday»។ ទោះបីជាយ៉ាងណា ក្រសួងប្បធម៌ និងវិចិត្រសិល្បៈ បានសម្រេចបិទបទចម្រៀងចំនួន២បទរួចមកហើយ កាលពីពេលថ្មីៗនេះ គឺបទ« ស៊ីបានចេះតែស៊ីទៅ» ច្រៀងដោយលោក កែវ វាសនា និងបទ «ទាល់តែយូរទើបស៊ីអូនបាន» ច្រៀងដោយកញ្ញា ម៉ាលីស។

មហាជនកំពុងតែរងចាំមើលថា តើបទ«អូនចង់ស្វានបង» របស់ផលិតកម្ម «We Production» នឹងមានវាសនាដូចជាបទចម្រៀង ទាំងពីរបទខាងលើនេះឬយ៉ាងណា ពេលក្រសួងត្រួតពិនិត្យ?

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង