CamNews

មន្រ្តីយោធាមួយរូប ដកកាំភ្លើង K54 ប៉ងបាញ់សម្លាប់ លោក តូច ផន អធិការរង នគរបាលខណ្ឌ ពោធិ៍សែនជ័យ

(ភ្នំពេញ)៖ មន្រ្តីនគរបាល ខណ្ឌពោធិ៍សែនជ័យ បានរាយការណ៍ឲ្យ ដឹងនៅមុននេះបន្តិចថា នៅម៉ោង១១​៖១០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥នេះ ២០១៥ នៅមុខវត្តវិហារឃួន ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន​ជ័យ មន្រ្តីយោធាមួយរូបឈ្មោះ សោម សុផាត អាយុ៤០ឆ្នាំ ជាអតីតមន្រ្តីយោធា នៅអង្គភាពកងពលតូចលេខ ង៧០ ដោយបច្ចុប្បន្ន បានប្តូរទៅផ្នែកទៅផ្នែក គីមីសាស្រ្ត បានដកកាំភ្លើងខ្លី ប្រភេទ K54 ពណ៌ស បានបាញ់សំដៅប៉ងសម្លាប់មកលើ លោក តូច ផន អធិការរង នគរបាលខណ្ឌ ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ ចំនួន១គ្រាប់ ខណៈលោកអធិការរងបាន និងកំពុងដឹកនាំកម្លាំងល្បាត ចាប់ម៉ូតូអត់ស្លាក​លេខ ត្រង់កន្លែង ដែលមន្រ្តីយោធាយាម ស្ថិតនៅមុខវត្តវិហារឃួន។

តាមប្រភពព័ត៌មានបានឲ្យដឹងទៀតថា បច្ចុប្បន្នមន្រ្តីយោធា ដែលប៉ងបាញ់សម្លាប់ លោកអធិការរងនគរ​បាលខណ្ឌ ត្រូវបានកម្លាំង សមត្ថកិច្ចចាប់ឃាត់ភ្លាមៗ នៅកន្លែងកើតហេតុ ហើយនាំមកសាកសួរនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ។ មន្រ្តីយោធាដែលដកកាំភ្លើងបាញ់ប្រហារ មួយគ្រាប់នេះ រស់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល