CamNews

ថៃកំពុងពិនិត្យ និងស្រាវជ្រាវ ទៅលើបំណែកយន្តហោះ សង្ស័យថាជារបស់ MH370

(បាងកក)៖ អាជ្ញាធរ និងក្រុមមន្ត្រីជំនាញរបស់ប្រទេសថៃ កំពុងតែធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវទៅលើ​បំណែក​ថ្មី មួយដែល​សង្ស័យថា ជាបំណែកយន្តហោះ Malaysia Airlines Flight MH370 ដែលបានបាត់ដំណឹងជិត ២ឆ្នាំ នេះបើយោងតាមការចេញផ្សាយ របស់កាសែតបាងកកប៉ុស្ដិ៍ ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦។

មានបំណែកថ្មីមួយ ដែលមានលក្ខណៈជាបំណែកយន្តហោះ ត្រូវបានអ្នកនេសាទប្រទះឃើញ នៅឆ្នេរសមុទ្រ Nakhon Si Thammarat និងត្រូវបានបញ្ជូនទៅកាន់ទីក្រុងបាងកក ដោយតាមការសន្និដ្ឋានជាជំហានដំបូងរបស់ក្រុម​អ្នក​ជំនាញ វាជាបំណែកយន្តហោះ ក៏ប៉ុន្តែគេមិនប្រាកដថា ជាបំណែកយន្តហោះប្រភេទណានោះទេ។

លោក Liow Tiong Lai នាយករដ្ឋមន្ត្រីដឹកជញ្ជួនម៉ាឡេស៊ី បានទាក់ទងមកកាន់​ភាគីថៃ ក្រោយពេល​ទទួលបាន​ដំណឹងពីការ ប្រទះឃើញបំណែកយន្តហោះនេះ ប៉ុន្តែរបាយការណ៍ នៃការស៊ើបអង្កេតនៅមិនទាន់​ទម្លាយឲ្យដឹងនោះ​ទេ។

គួរបញ្ជាក់ផងដែរថា យន្តហោះ Malaysia Airlines Flight MH370 ជាមួយនឹងមនុស្សនៅលើយន្តហោះ ២៣៩​នាក់ បានបាត់ដំណឹងកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ក្នុងជើងហោះហើរពីទីក្រុងកូឡាឡាំពួរ ទៅកាន់​ទីក្រុងប៉េកាំង៕

ប្រភព ៖ បាងកកប៉ុស្ដិ៍

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី