(ភ្នំពេញ)៖ ប្រជាពលរដ្ឋមួយចំនួន នៅថ្ងៃទី៣១ ខែធ្នូនេះ បានផ្ញើជាសារសំណូមពរតាមរយៈ Fresh News ទៅដល់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សុំឲ្យពិចារណាលើបញ្ហាកង្វល់របស់គាត់មួយចំនួន ជុំវិញការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលនឹងត្រូវចាប់អនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦តទៅ។

ខាងក្រោមនេះ សារទាំងស្រុងរបស់ប្រជាពលរដ្ឋ៖

សូមគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរព

ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ខ្ញុំបាទមានចម្ងល់ពាក់ព័ន្ធនឹងការប្រកាស ឲ្យប្រើប្រាស់ច្បាប់ចរាចរណ៏ជើងគោក ដែលនឹងត្រូវចាប់ផ្តើមអនុវត្តន៏ចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ២០១៦ នេះតទៅ ។

ចំពោះច្បាប់ចរាចរណ៏ថ្មី ដែលនឹងត្រូវអនុវត្តន៏នាពេលខាងមុខនេះ តម្រូវឲ្យម្ចាស់យានយន្តគ្រប់ប្រភេទ (រថយន្ត ម៉ូតូ) ត្រូវចាំបាច់ដាក់ឯកសារដើមទាំងអស់ (កាតគ្រី គល់វីញ៉ែត ឈៀក ។ល។) តាមខ្លួនគ្រប់ពេល ។ ពាក់ព័ន្ធនឹងបញ្ហានេះ វាបានបង្ករការស្មុគ្រស្មាញជាច្រើន ដល់ប្រជាពលរដ្ឋដែលកំពុងប្រើប្រាស់ យានយន្តដូចខាងក្រោម៖

១. ប្រឈមនឹងការបាត់បង់ជាយថាហេតុ ។

២. ករណីមានការលួចផ្សេងៗ នឹងបង្ករភាពងាយស្រួលដល់ជនបង្ក ក្នុងការលក់ដូរជាលក្ខណៈស្របច្បាប់ ។

៣. ការស្នើរសុំបែបបទ សុំធ្វើកាតគ្រីថ្មី វាមានលក្ខណៈស្មុគ្រស្មាញ នឹងត្រូវការឯកសារបញ្ជាក់ផ្សេងៗ នឹងត្រូវប្រើរយៈពេលវែងនឹងថវិការច្រើន ដែលនឹងបង្ករផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ជីវភាពប្រជាពលរដ្ឋ ។

៤. ជាទូទៅការប្រើប្រាស់យានយន្តគ្រប់ប្រភេទ នៅស្រុកយើងមានលក្ខណៈជាគ្រួសារ (លើសពីម្នាក់) ដូច្នះគ្រប់ពេលទាំងអស់ ត្រូវប្រគល់ឯកសារឲ្យគ្នាទៅវិញទៅមក (ជាការរំខានខ្លាំង សម្រាប់អ្នកប្រើប្រាស់) ។

៥. ចំពោះក្រុមហ៊ុនវិញ គេមិនអាចប្រគល់ឯកសារយានយន្ត មកឲ្យបុគ្គលិកដែលជាអ្នកប្រើប្រាស់ទេ ហើយបើច្បាប់ចរាចរណ៏ថ្មីនេះ ត្រូវអនុវត្តន៏មែននោះ វាជាការប្រថុយប្រថានកំរិតខ្ពស់ ចំពោះនិយោជក។

៦. ចំពោះអ្នកប្រើប្រាស់កម្ចីឥណទាន លើសេវាកម្មបង់រំលោះវិញ (ជាក់ស្តែងរូបខ្ញុំផ្ទាល់) តើគួរឲ្យប្រជាពលរដ្ឋ ដែលលោកកំពុងប្រើប្រាស់កម្ចីឥណទានទាំងនោះ ពួកគាត់ត្រូវធ្វើយ៉ាងណា? ខណៈដែលឯកសារច្បាប់ដើម ត្រូវតម្កល់ទុកនៅក្រុមហ៊ុន ។

សូមសម្តេចមេត្តាពិនិត្យ មានវិធានការនឹងសម្រួលដោយក្តីអនុគ្រោះ ។

សូមសម្តេចទទួលការគោរពស្រលាញ់ ដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទដែលជាប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ ៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី