(ពិភពលោក)៖ បើយើងធ្វើការអង្កេតទៅលើហេតុការណ៍ធ្លាក់យន្តហោះ ចាប់តាំងពីឆ្នាំ១៩៥០មក យើងនឹងឃើញថា ចំនួននៃហេតុការណ៍នេះមានការ ធ្លាក់ចុះកាន់តែទាប នៅដើមទសវត្សរ៍ឆ្នាំ២០០០កន្លងទៅនេះ។ ខាងក្រោមនេះជាបញ្ជីនៃប្រទេសទាំង១០ លើពិភពលោកដែលជួបហេតុការណ៍ ធ្លាក់យន្តហោះដឹកអ្នកដំណើរច្រើនលើកជាងគេ ចាប់តាំងពីឆ្នាំ១៩៤៥កន្លងទៅនេះ ដោយរបាយការណ៍ដកស្រង់ចេញពី បណ្តាញសុវត្ថិភាពអាកាសចរណ៍អន្តរជាតិ៖

១៖ សហរដ្ឋអាមេរិក ហេតុការណ៍ធ្លាក់យន្តហោះចំនួន ៧៨៨លើក អ្នកស្លាប់ចំនួន ១០,៦២៥ នាក់។
២៖ ប្រទេស រុស្ស៊ី ហេតុការណ៍ធ្លាក់យន្តហោះចំនួន ៣៦០លើក អ្នកស្លាប់ចំនួន ៧,២៩៨ នាក់។
៣៖ ប្រទេសប្រេហ្ស៊ីល ហេតុការណ៍ធ្លាក់យន្តហោះចំនួន១៨៥ លើក អ្នកស្លាប់ចំនួន ២,៧២៥ នាក់។
៤៖ ប្រទេសកាណាដា ហេតុការណ៍ធ្លាក់យន្តហោះចំនួន១៧៨ លើក អ្នកស្លាប់ចំនួន ១,៧៦៦នាក់។
៥៖ ប្រទេសកូឡំប៊ី ហេតុការណ៍ធ្លាក់យន្តហោះចំនួន១៧៧ លើក អ្នកស្លាប់ចំនួន ២,៨៣៧ នាក់។
៦៖ ចក្រភពអង់គ្លេស ហេតុការណ៍ធ្លាក់យន្តហោះចំនួន១០៥ លើក អ្នកស្លាប់ចំនួន ១,២៨៩ នាក់។
៧៖ ប្រទេសបារាំង ហេតុការណ៍ធ្លាក់យន្តហោះចំនួន១០២ លើក អ្នកស្លាប់ចំនួន ២,២៤៥ នាក់។
៨៖ ប្រទេសម៉ិចស៊ិក ហេតុការណ៍ធ្លាក់យន្តហោះចំនួន៩៧ លើក អ្នកស្លាប់ចំនួន ១,២៥០នាក់។
៩៖ ប្រទេសឥណ្ឌូនេស៊ី ហេតុការណ៍ធ្លាក់យន្តហោះចំនួន៩៦ លើក អ្នកស្លាប់ចំនួន ២,០៣០នាក់។
១០៖ ប្រទេសឥណ្ឌា ហេតុការណ៍ធ្លាក់យន្តហោះចំនួន៩៣ លើក អ្នកស្លាប់ចំនួន ២,៣២៩នាក់។

តាមរបាយការណ៍ខាងលើ បានបង្ហាញថា សហរដ្ឋអាមេរិកមានករណីធ្លាក់យន្តហោះ និងអ្នកស្លាប់ច្រើនជាងគេ។ គួរបញ្ជាក់ផងដែរថា របាយការណ៍ខាងលើមិន បានបញ្ជូលទាំងយន្តហោះយោធា យន្តហោះតូចៗ និងហេតុការណ៍ប្លន់យន្តហោះសហរដ្ឋអាមេរិកថ្ងៃទី១១ ខែកញ្ញានោះឡើយ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី