CamNews

ល្មោភកាម! បុរសម្នាក់ចាប់រំលោភកូនស្រីចុង, បើហ៊ានទម្លាយប្រាប់ម្តាយ នឹងអារ-ក សម្លាប់ចោល

(កោះកុង)៖ ជនសង្ស័យម្នាក់ឈ្មោះ ចាប ថុល អាយុ៤៥ឆ្នាំ ត្រូវបានកម្លាំងនគរបាលលចាប់បញ្ជូន ទៅតុលាការខេត្តនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦នេះ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ពាក់ព័ន្ធការចាប់រំលោភកូនស្រីចុង រហូតបានសម្រេច២ដង។

លោកវរសេនីយ៍ត្រី ឡាយ ទីរូ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា ជនសង្ស័យរស់នៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានមុខកម្មករ ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ ធ.ផ.ល អាយុ១០ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្តាយ។

លោកបានបន្តទៀតថា ជនសង្ស័យខាងលើត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅវេលាម៉ោង១៦៖៣០នាទី ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅ ភូមិឃុំខាងលើ។

លោកបន្តថា មុនការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានទទួលពាក្យបណ្តឹង ដោយសារមានអង្គកាលីការដូ មកប្តឹងហើយនាំក្មេងស្រី រងគ្រោះ មកជាមួយគាត់។ មន្រ្តីអង្គការលីកាដូរូបនោះ បាននិយាយថា គាត់ជាអ្នករស់នៅផ្ទះជិតគ្នា ដល់ពេលឃើញកូនស្រីរងគ្រោះ ស្រែកយំខ្លាំង ទើបរត់មកឲ្យគាត់ជួយ ពេលគាត់សួរនាំទៅក្មេងស្រី រងគ្រោះប្រាប់ថា ឪពុកចុងនាងបានចាប់នាងរំលោភ បានសម្រេច រហូតទៅ២ដង នៅចុងខែកញ្ញានេះ នៅពេលម្តាយមិននៅផ្ទះ។

ដើម្បីចង់ដឹងការពិត សមត្ថកិច្ចបានហៅក្មេងស្រីរងគ្រោះទៅធ្វើកោសលវិច្ច័យ នៅមន្ទីរពេទ្យបង្អែកទើបដឹងថានាងត្រូវឪពុកចុង ចាប់រំលោភពិតប្រាកដមែន ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនសង្ស័យតែម្តង។ ក្មេងស្រីរងគ្រោះបាននិយាយប្រាប់សមត្ថកិច្ចថា ឪពុកចុងចាប់ រំលោភនាងបានសម្រេច ហើយគំរាមថា បើហ៊ានប្រាប់ម៉ែឲ្យដឹង ឪពុកចុងនឹងអារ-កសម្លាប់ចោលទៀតផង៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី