CamNews

ម្ចាស់ហាង ផ្ទេរប្រាក់ WING នៅក្រុងបានលុង ចោទកូនចៅ លួចលុយ៤ទៅ៥ម៉ឺន ដុល្លារ ចាប់ចងដៃ ចងជើង និងបិទស្កុត

រតនគិរីៈ កាលពីរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៤ កម្លាំងនគរបាល ការិយាល័យជួញដូរ និងការពារ អនីតិជន សហការ ជាមួយកម្លាំង នគរបាល ក្រុងបានលុង បានចុះទៅរំដោះស្ត្រី រងគ្រោះម្នាក់ ក្នុងបន្ទប់នៃហាង ផ្ទេរប្រាក់ WING មួយកន្លែង ស្ថិតក្នុងភូមិជ័យជំនៈ សង្កាត់ឡាបានសៀក ក្រុងបានលុង។

លោកស្រីវរសេនីយ៍ឯក កែវ ដាវី ស្នងការរងទទួលបន្ទុក ការិយាល័យជួញដូរ និងការពារអនីតិជន យេនឌ័រ ប្រាប់អោយដឹងថា បន្ទាប់ពីទទួលពាក្យ បណ្តឹងពីក្រុមគ្រួសារ រងគ្រោះថា ម្ចាស់ហាងផ្ទេរប្រាក់ WING ឃុំខ្លួនស្ត្រីម្នាក់ ក្នុងបន្ទប់ រួចមក លោកស្រីសុំយោបល់ លោកស្នងការ និងមានការឯកភាព ពីតំណាងអយ្យការ ផងនោះ លោកស្រីបានដឹកនាំកម្លាំង ចុះឆែកឆេរ ក្នុងបន្ទប់នៃហាង WING នោះតែម្តង។

លោកស្រីស្នងការរង ប្រាប់បន្តទៀតថា ខណៈ ដែលកម្លាំងចុះ ទៅដល់ឃើញបន្ទប់ចាក់សោរ ពីខាងក្រៅ ហើយក្រុមសមត្ថកិច្ច ទម្លុះទ្វារចូលឃើញស្រ្តីម្នាក់ ក្នុងទឹកមុខស្លេកស្លាំង ភិតភ័យដោយ មានចងដៃ ចងជើង និងមានស្កុត បិតមាត់។ លោកស្រីស្នងការរងរូបនេះ បន្ថែមឲ្យដឹងទៀតថា ស្ត្រីរងគ្រោះមាន ឈ្មោះម៉ាន់ ចិន្តា អាយុ២៣ឆ្នាំជនជាតិគ្រឹង មានទីលំនៅ ស្រុកអូរជុំខេត្តរតនគិរី។

ចំណែកឯម្ចាស់ហាង ផ្ទេរលុយ WING មានឈ្មោះ សុខ គន្ធា អាយុ៣៤ឆ្នាំ ស្នាក់នៅ ភូមិជ័យជំនៈ សង្កាត់ឡាបានសៀក ក្រុងបានលុង (កន្លែងបើកហាង ផ្ទេរប្រាក់ WINGតែម្តង) ហើយស្រ្តីរងគ្រោះ ជាអ្នកបំរើការងារ ក្នុងហាងផ្ទេរលុយ WINGនេះផងដែរ ។ ប្រភពព័ត៌មាន ជាច្រើនទៀតប្រាប់អោយដឹងថា ហេតុការណ៍ខាងលើនេះ កើតឡើងដោយតែ អ្នកបំរើនោះខ្ចីលុយ ថៅកែហាងចំនួន ១០០០ដុល្លារមុន ឲ្យក្រុមគ្រួសារ ដែលមានការខ្វះខាត ដោយឲ្យថៅកែកាត់ប្រាក់ខែ ប៉ុន្តែត្រូវថៅកែទារលុយ ថ្លៃជំពាក់ពេក អ្នកបំរើរូបនោះ ទៅបើកលុយពីធនាគារ មកសងវិញ។

ស្របពេលដែល ថៅកែបាត់លុយប្រមាណ៤ទៅ៥ម៉ឺនដុល្លារ ក៏មានការសង្ស័យ អ្នកបំរើនោះ ក៏យកទៅចាក់សោរ ទុកក្នុងបន្ទប់តាំងពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៤ មកម៉្លេះ។ យ៉ាងណាក៏ដោយ ទាក់ទិនទៅនឹងម្ចាស់ហាងថា បាត់លុយច្រើនសន្ធឹកសន្ធាប់នោះ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលមិនអាចសុំការបំភ្លឺ បានទេ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤ នេះ ដោយសារតែជាប់ឃុំកន្លែងសមត្ថកិច្ច ។

បច្ចុប្បន្ន ជនសង្ស័យម្ចាស់ហាង WING ដែលបានឃុំឃាំង មនុស្សខុសច្បាប់ ត្រូវបាននគរបាលជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល