ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ ជនរងគ្រោះ ១៨នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីមានសោក នាដកម្មរថយន្តក្រុងធន់តូច ផ្ទុកមនុស្ស ២០នាក់ បើករេធ្លាក់ផ្លូវ និង ធ្លាក់ចូលទៅក្នុងស្រះក្បែរផ្លូវនា ទីតាំងកើតហេតុ នាភាគកណ្តាលខេត្ត Hubei ប្រទេសចិន នេះបើយោងតាមសេចក្តីរាយការណ៍ពី សារព័ត៌មាន People’s Daily ។

ប្រភពពីសារព័ត៌មានដដែលបន្តឲ្យដឹងថា ជនរងគ្រោះ២នាក់រងរបួសធ្ងន់នោះត្រូវបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យក្នុងស្រុក ។ ហេតុផលដែលនាំឲ្យរថយន្តបើករេធ្លាក់ផ្លូវ ពុំទាន់បានដឹងជាក់ច្បាស់នៅ ឡើយទេ ខណៈកំពុងតែមានការស៊ើបអង្កេតនៅឡើយ។ ព័ត៌មានលម្អិតក្រុមការងារនឹងបន្តផ្សាយ ជូនបន្ថែមទៀត នៅពេលដែលទទួលបានព័ត៌មានលម្អិតបន្ថែម ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ