(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានលើកឡើងថា សំណងក្នុងសម័យសង្រ្គាមនៅកម្ពុជានាទស្សវត្សរ៍ឆ្នាំ៧០ គួរតែអនុវត្តន៍ដោយស្មើភាព និងគ្មានការរើសអើងសម្រាប់កម្ពុជា មានន័យថា បើអាមេរិកទាមទារ បំណុលដែលកម្ពុជាជំពាក់អាមេរិក ក៏គួរតែសងថ្លៃចំពោះការខូចខាត និងការរងគ្រោះរបស់ប្រជាពលរដ្ឋកម្ពុជា ដោយសារគ្រាប់បែករបស់អាមេរិកផងដែរ។

«ការជំពាក់ត្រូវសងទាំងដើមទាំងការប្រាក់ ហើយសំណងចំពោះការបំផ្លាញដោយសង្គ្រាម ត្រូវអនុវត្តតាមរូបមន្តសំណងលើការខូចខាតជាក់ស្តែងផងដែរ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ហេង រតនា នៅលើទំព័រ Facebook របស់លោក។

លោក ហេង រតនា បានបង្ហាញថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជាតាំងពីដើមឆ្នាំ១៩៦៣ ដល់ឆ្នាំដើមឆ្នាំ១៩៧៥ ហើយទិន្នន័យ ដែលត្រូវបានឯកភាពដោយប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហរ បានទទួលស្គាល់ថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជាជិត ២លាន ៨សែនតោន ដោយគិតរយៈពេលចាប់ពីថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៦៥ ដល់១៩៧៣ប៉ុណ្ណោះ។ គ្រាប់បែកនោះមានដូចជា គ្រាប់បែកធម្មតា គ្រាប់បែកមានកូនគ្រាប់បែកចង្កោម និងគ្រាប់បែកគីមី នៅជាង១១ម៉ឺនទីតាំង និងមានការហោះហើរទម្លាក់គ្រាប់ជិត២៥ម៉ឺនជើង។

បើតាមលោក ហេង រតនា ចំនួនបរិមាណគ្រាប់បែកនេះ មិនទាន់ត្រឹមត្រូវទេ ព្រោះវាបាត់រយៈពេលជិត៥ឆ្នាំ ដែលមិនទាន់បញ្ចេញទិន្នន័យនៅឡើយ។ លោកអគ្គនាយក CMAC បានលើកឡើងទៀតថា ចំនួនគ្រាប់បែកអាមេរិកទម្លាក់នៅកម្ពុជាច្រើនជាង ពួកសម្ពន្ធ័មិត្ត និងអាមេរិក ទម្លាក់នៅអឺរ៉ុប រួមមាននៅបារាំង អាលឺម៉ង់ជាដើម ដែលមានចំនួនតែជាង ១លាន៤សែនតោន។

តាមឯកសារស្រាវជ្រាវជាច្រើនបានបញ្ជាក់ថា មានប្រជាជនកម្ពុជាចំនួនប្រមាណ ៥០០.០០០នាក់ (កន្លះលាននាក់) បានស្លាប់ដោយផ្ទាល់ពីការ ទម្លាក់គ្រាប់បែករបស់អាមេរិក និងមានចំនួនយ៉ាងច្រើនទៀតស្លាប់ដោយការជម្លៀស ជំងឺ និងការអត់ឃ្លាន។

លោក ហេង រតនា បានបន្តថា បើផែ្អកតាមអនុសញ្ញាអន្តរជាតិ ក្នុងការហាមប្រាមការប្រើប្រាស់គ្រាប់ និងសព្វាវុធមួយចំនួនដូចជា អាវុធគីមី គ្រាប់បែកចង្កោមជាដើម សំណងត្រូវផ្តល់ចំពោះជនរងគ្រោះដូចជា ផលប៉ះពាល់រាងកាយផ្ទាល់មានស្លាប់ របួស ផលប៉ះពាល់សង្គមគ្រួសារ ការបែកបាក់គ្រួសារ ខាតបង់ខាងសេដ្ឋកិច្ខ បាត់បង់សិទិ្ធនានា និងបញ្ហាសង្គមជាច្រើនទៀត។

លោក ហេង រតនា បានបញ្ជាក់ផងដែរថា បើគិតត្រឹមតែតម្លៃ នៃការបោសសំអាតទីតាំងទម្លាក់គ្រាប់បែកទាំងនោះ មិនទាន់គិតដល់ការ បំផ្លិចបំផ្លាញ និងការរងគ្រោះរបស់ប្រជាពលរដ្ឋផង គឺមានតំលៃរាប់ពាន់លានដុល្លារទៅហើយ។

លោក ហេង រតនា ក៏បានលើកបង្ហាញពីបំណុល ដែលកម្ពុជា ជំពាក់ក្នុងសម័យសង្រ្គាមផងដែរ។ លោកថា ការជំពាក់ប្រាក់អាមេរិកបើផ្អែកតាមឯកសារចន្លោះឆ្នាំ១៩៧២-១៩៧៥ មានចំនួនប្រមាណ ២៧៨លានដុល្លា ដែលគិតមកដល់បច្ចុប្បន្នបូកទាំងការប្រាក់ផងអាចមានចំនួនប្រមាណ ៤០០លានដុល្លារ កម្ចីនេះត្រូវបានធ្វើឡើងចំនួន ៤លើក ហើយចំនួនកម្ចីច្រើនជាងគេនៅឆ្នាំ១៩៧៣ ដែលជាឆ្នាំមានការទម្លាក់គ្រាប់បែកខ្លាំង និងធ្ងន់ធ្ងជាងគេ។

លោក ហេង រតនា បានលើកឡើងឲ្យដឹងដែរថា មានប្រទេសជាច្រើនរួមមានចិន រុស្សី ឥណ្ឌា ជប៉ុនជាដើម បានលើកលែង ឬអនុគ្រោះសំណងស្ទើរទាំងស្រុងជូនប្រជាជន និងប្រទេសកម្ពុជា ដើម្បីផ្តល់ឱកាសលុបបំបាត់បំណុល និងជួយកសាងប្រទេសនេះឡើងវិញ ក្រោយបញ្ចប់សង្គ្រាម។

លោក ក៏បានចោទជាសំណួរថា ហេតុអី្វអាមេរិកមិនអាចលុបបំណុល បានសម្រាប់ប្រជាជនកម្ពុជា ដែលរងទុក្ខពីសង្គ្រាម និងកាប់សម្លាប់ស្ទើរផុតពូជ និងប្រទេសរលាយដល់ឆ្នាំសូន្យទៅហើយនោះ?

បើតាមលោក ហេង រតនា ជាវិធានការល្អបំផុត និងយោគយល់បំផុត ក្នុងការដោះស្រាយវិបតិ្តអតីតកាល និងខិតខំលុបបំបាត់ការឈឺចាប់ ដែលបន្សល់ពីអតីតកាល ដើម្បីកសាងមិត្តភាព និងអនាគតមួយប្រកបដោយភាតរភាព ជាដៃគូរល្អ ភាពជឿជាក់និងអនាគតរុងរឿង សម្រាប់មនុស្សជំនាន់ក្រោយៗទៀត ដោយប្រកាន់ភ្ជាប់នូវវប្បធម៌ទទួលខុសត្រូវខ្ពស់នោះ កាតព្វកិច្ចផ្លូវច្បាប់សម្រាប់សំណង មិនគួរអនុវត្តសម្រាប់ភាគីតែម្ខាងទេ ហើយកាត្វកិច្ចសីលធម៌ ចំពោះលទ្ធផលសង្គ្រាម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏គួរត្រូវយកមកអនុវត្តដោយគ្មានការរើសអើងផងដែរ។

សូមបញ្ជាក់ថា ការបង្ហាញបំណងចង់ឲ្យអាមេរិកលុបបំណុល ដើម្បីជាការទូទាត់សងនិងការបំផ្លាញដោយគ្រាប់បែក របស់កម្ពុជានេះ របស់លោក ហេង រតនា បានធ្វើឡើង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានស្នើឲ្យរដ្ឋាភិបាលថ្មីរបស់អាមេរិក ដែលដឹកនាំដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ ពិចារណាលុបចោលបំណុលរបស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា អាមេរិក គឺជាផ្នែកមួយនាំឲ្យមានសង្រ្គាមនៅកម្ពុជា និងជាអ្នកនៅពីក្រោយ នៃការធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ ចេញពីតំណែង ជាហេតុនាំឲ្យកម្ពុជាធ្លាក់ចូលក្នុងអន្លង់ភ្លើងសង្រ្គាម៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី