CamNews

និស្សិតឆ្នាំទី៣ ជិះម៉ូតូទៅយកសង្សារធ្វើការនៅខារ៉ាអូខេ ត្រូវក្រុមចោរ៥នាក់ មកធាក់ផ្តួល វាយប្លន់យកម៉ូតូ

ភ្នំពេញ៖ កម្លាំងនគរបាលល្បាត និងនគរបាលប៉ុស្តិ៍ របស់អធិការដ្ឋាន នគរបាលខណ្ឌទួលគោក សហការ ជាមួយកំលាំង នគរបាល ខណ្ឌសែនសុខ បានចេញបង្ក្រាប ក្រុមចោរប្លន់ម៉ូតូ ចំនួន៥នាក់ ជិះម៉ូតូ២គ្រឿង ក្រោយពីពួកគេបានធ្វើសកម្មភាព ធាក់ផ្តួលយកម៉ូតូ១គ្រឿង ពីនិសិ្សតម្នាក់ បានសម្រេច កាលពីវេលាម៉ោង ១និង១០នាទីរំលងអាធ្រាត្រ ចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតចំណុចមុខផ្ទះលេខ២៧១ ផ្លូវលេខ​១៨២ ក្រុមទី២១ ភូមិ៨ សង្កាត់ទីកល្អក់ទី២ ខណ្ឌទួលគោក ។

លោក ហ៊ុន សុធី អធិការនគរបាល ខណ្ឌទួលគោក បានបញ្ជាក់នៅព្រឹកព្រលឹមថ្ងៃទី៣ ខែកញ្ញា ឆ្នាំ​២០១៥​ថា ជនរងគ្រោះ ឡេង ស៊ីឌឿន អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិតឆ្នាំទី៣ ( ភាសាអង់​គ្លេស) ស្នាក់នៅផ្ទះ លេខ២២៧ ផ្លូវនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ចំណែកជនសង្ស័យ ដែលឃាត់ខ្លួន បានម្នាក់មានឈ្មោះ វ៉ាន់ ជីវ័ន្ត អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិល្វាស ឃុំល្វាស ស្រុកល្វាឯម ខេត្តកណ្តាល ស្នាក់នៅបណ្តោះអាសន្នផ្ទះជួល ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌ​​សែនសុខ ។

លោក ហ៊ុន សុធី បានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូតែម្នាក់ឯងគោលបំណង មក​យក សង្សារ ដែលធ្វើការនៅខារ៉ាអូខេ នគរសំរិទ្ធ ដោយធ្វើដំណើរតាមបណ្តោផ្លូវ លេខ១៨២ ពីកើតមក​លិច ពេល មកដល់ ចំណុចកើតហេតុ មានជនសង្ស័យមួយក្រុម មានគ្នា០៥នាក់ ជិះម៉ូតូ០២គ្រឿងម៉ាក Suzu ki Nex ពណ៌សលាយខ្មៅ បានជិះបញ្រ្ចាស់ មកធាក់ជនរងគ្រោះ បណ្តាលឱ្យដួលម៉ូតូ ហើយក្រុមជន សង្ស័យបាន ដកខ្សែក្រវ៉ាត់ ដេញវាយជនរងគ្រោះ រួចលើកយកម៉ូតូជន រងគ្រោះជិះគេចខ្លួន ។

ពេលនោះជនរងគ្រោះ បានស្រែកចោរៗ ស្របពេលដែលកំលាំង ល្បាតសហប៉ុស្តិ៍របស់អធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានមកដល់បានអន្តរាគមន៍ ដេញតាមក្រុមជនសង្ស័យរហូតដល់ក្រោយ KTV Newstar ផ្លូវលំ ភូមិត្រពាំងឈូក ក្រុមទី៨ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក៏បានសហការជាមួយ កំលាំងនគរបាលខណ្ឌ សែនសុខ ស្ទាក់ឃាត់ខ្លួនបានជន សង្ស័យម្នាក់ និងចាប់យកវត្ថុតាង ម៉ូតូ របស់ជនរងគ្រោះ ម៉ាក Honda C125 ពណ៌ខ្មៅ ស៊េរី ២០១៤ ពាក់ ស្លាកលេខ ភ្នំពេញ 1CO-4917 បានជាក់ស្តែង, ចំណែក ជនសង្ស័យ០៤នាក់ទៀត បានជិះម៉ូតូគេច ខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បី សាកសួរស្រាវជ្រាវរកបក្ខពួក និងកសាង សំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល